ព័ត៌មាន
កូរ៉េបន្តផ្តល់រថយន្តនិងឯកសណ្ឋានពន្លត់អគ្គិភ័យ និងឯកសណ្ឋានការពារសារធាតុគីមីដល់អគ្គស្នងការនគរបាលជាតិ
ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការGO&DO(NGO)នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានបន្តផ្តល់ជំនួយជារថយន្តពន្លត់អគ្គិភ័យ និងឯកសណ្ឋានពន្លត់អគ្គិភ័យ ព្រមទាំងឯកសណ្ឋានការពារសារធាតុគីមី ដល់អគ្គស្នងការនគរបាលជាតិជាច្រើន ខណៈជំនួយឥតសំណងនេះនឹងធ្វើឲ្យកងកម្លាំងនៃប្រតិបត្តិការលើការងារពន្លត់អគ្គិភ័យនេះកាន់តែងាយស្រួលក្នុងការអនុវត្តការងារ ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋពេលជួបបញ្ហាអគ្គិភ័យ។
ថ្លែងនៅក្នុងឱកាសផ្តល់និងទទួលនោះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ជំនួយឥតសំណង របស់ប្រជាជន និងរដ្ឋាភិបាលកូរ៉េនេះមានដូចជារថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង រថយន្តសង្រ្គោះបន្ទាន់ចំនួន២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ១០០ឈុត រួមទាំងឯកសណ្ឋានការពារសារធាតុគីមីចំនួន២ម៉ឺនឈុត។
នាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកូរ៉េតាមរយៈ អង្គការGO&DO(NGO)បានផ្តល់រថយន្តពន្លត់អគ្គិភ័យដល់កម្ពុជាចំនួន១០០គ្រឿងហើយ រួមទាំងសម្ភារៈ ពន្លត់អគ្គិភ័យយ៉ាងច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត ដោយជំនួននេះគឺពិតជាមានតម្លៃសម្រាប់ប្រជាជនកម្ពុជា និងបានបង្ហាញអំពីការយកចិត្តទុកដាក់ដោយសប្បុរសធម៌ពីប្រជាជន និងរដ្ឋាភិបាលកូរ៉េផងដែរ។មួយវិញទៀតជំនួយនេះក៏ជាការរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត តាំងនាមឲ្យនគរបាលជាតិកម្ពុជាទាំងមូល សូមប្រកាសថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េដែលបានបន្តផ្តល់ជំនួយឥតសំណងនេះដល់កម្ពុជា ដោយឯកឧត្តមបានបញ្ជាក់ថា សម្ភារៈទាំងនេះនឹងបម្រើដល់ប្រជាជនកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
អត្ថបទ ៖ បាន ចក់














-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន