ព័ត៌មាន
ជនស៊ីវិលជាអង្គរក្ស២នាក់ ជិះម៉ូតូកាក់រថយន្តពលរដ្ឋបង្កភាពភ័យខ្លាចលើផ្លូវសាធារណៈ បានចូលខ្លួនបំភ្លឺ
ជនស៊ីវិលជាអង្គរក្ស២នាក់ ដែលបានជិះម៉ូតូកាក់រថយន្តពលរដ្ឋបង្កភាពភ័យខ្លាចលើផ្លូវសាធារណៈ បានចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។
ជនទាំង២នាក់ មានឈ្មោះយឿង វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ និងម្នាក់ទៀងឈ្មោះ ឡូត សាន់ថុន ភេទប្រុស អាយុ៣២ឆ្នាំ ។ ពួកគេបានចូលខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ហើយក៏ត្រូវនាំខ្លួនបន្តទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង ។
ក្រោយការសាកសួរនាំ មន្រ្តីជំនាញព្រហ្មទណ្ឌនឹងធ្វើរបាយការណ៍រាយការណ៍សុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេច ។
គួររំលឹកថា ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដាក់បទបញ្ជាបន្ទាន់ ដល់កម្លាំងជំនាញឲ្យស្រាវជ្រាវតាមស្វែងរកជនស៊ីវិល០២នាក់ ជិះម៉ូតូកាក់រថយន្តពលរដ្ឋ បង្កភាពភ័យខ្លាចលើដងផ្លូវសាធារណៈ យកមកសួរនាំ ។
បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកស្នងការធ្វើឡើងបន្ទាប់ពី មានការបង្ហោះចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម អំពីសកម្មភាព របស់បុរស០២នាក់ ដែលបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមឌុបគ្នា ហើយជិះទៅកាក់ពីមុខរថយន្តពលរដ្ឋអ្នកដំណើរ និងប្រើពាក្យពេជន៍សម្លុតគំរាមលើអ្នកបើកបររថយន្ត ធ្វើឲ្យមានការភិតភ័យខ្លាច ។
ផ្អែកតាមវីឌីអូរដែលបានបែកធ្លាយ អាចបញ្ជាក់បានថា ៖ ជនស៊ីវិលទាំង០២នាក់ជាអង្គរក្ស កំពុងព្យាយាមការពារមេកើយរបស់ខ្លួន តាមរយៈការមិនឲ្យយានយន្តដទៃដែលកំពុងធ្វើដំណើរលើដងផ្លូវ អាចចូលទៅក្បែររថយន្តមេកើយរបស់ខ្លួន ដែលជារថយន្តស៊េរីទំនើបមួយគ្រឿងកំពុងធ្វើដំណើរស្របពេលជាមួយគ្នានោះ ៕ លីហេង




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន