ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ក្រើនរំលឹកដល់សាធារណជន លើការឆបោកកម្ចីខុសច្បាប់ និង តាមប្រព័ន្ធបច្ចេកវិទ្យា
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់សាធារជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលជនឆបោក និងបែង ចែកឱ្យដាច់ រវាងកម្ចីជាមួយស្ថាប័នស្របច្បាប់ និងកម្ចីខុសច្បាប់ ជាពិសេសល្បិចកលជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិង កំពុងកើតឡើង។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន” ខេត្តកំពង់ឆ្នាំង ថ្មីនេះថា ជុំវិញបញ្ហាហិរញ្ញវត្ថុប្រកបដោយចីរភាព ធនាគារជាតិនៃកម្ពុជា បាននិងកំពុងយកចិត្ត ទុកដាក់ និងចាត់ទុកកិច្ចការពាក់ព័ន្ធនិងការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព លើសពីនេះធនាគារ ជាតិនៃកម្ពុជាបានយកចិត្តទុកដាក់ ផងដែរ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះពីកម្ចីខុសច្បាប់ ដោយត្រូវបង់ការប្រាក់ខ្ពស់ហួសហេតុ និងត្រូវបានគេគំរាមកំហែងគ្រប់រូប ភាព បង្ខំឲ្យសងប្រាក់ខុសគោលការណ៍ និងបណ្តាលឱ្យធ្លាក់ខ្លួនកើតវិបត្តិផ្លូវចិត្ត ដោយសារបំណុលវ័ណ្ឌក និងត្រូវគេរឹបអូសទ្រព្យអស់ គ្មានសេសសល់។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើនេះ ឯកឧត្តមបានលើកទឹកចិត្ត និងអំពាវនាវដល់សិក្ខាកាមដែលចូលរួម ជួយផ្សព្វ ផ្សាយនិងក្រើនរំលឹកដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចកលជនឆបោក និងបែងចែកឱ្យដាច់រវាងកម្ចីជាមួយ ស្ថាប័ន ស្របច្បាប់ និងកម្ចីខុសច្បាប់។
ជុំវិញបញ្ហានេះដែរ, ថ្មីៗនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ទីស្នាក់ការគណបក្សឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាជន ឲ្យមានការប្រុងប្រយត្ន័ចំពោះ ការប្រើប្រាស់បច្ចេកវិទ្យា ព្រោះមានជនខិលខូចប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីឆបោក, ជាក់ស្តែងកន្លងមកនេះ មានជនមួយចំនួនដើរ ឃោសនាលើការវិនិយោគយកការប្រាក់ខ្ពស់ជាដើម ដោយយកឈ្មោះថ្នាក់ និងស្ថាប័នហិរញ្ញវត្ថុ និងធនាគារផងដែរ។
សូមបញ្ជាក់ថា ទាក់ទងនិងកម្ចី, ក្នុងនោះចំពោះកម្ចីជាមួយស្ថាប័នស្របច្បាប់ គឺខ្ចីពីគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដែលមានទីតាំង ច្បាស់លាស់មានអត្រាការប្រាក់សមរម្យ និងស្របតាមច្បាប់ គិតអត្រាជាភាគរយប្រចាំឆ្នាំ អតិថិជនទទួលបានការការពារត្រឹមត្រូវ។ ចំណែកកម្ចីខុសច្បាប់, កម្ចីពីអ្នកចងការប្រាក់៖ គឺការខ្ចីពីមិត្តភក្តិ ឬអ្នកស្គាល់គ្នា ការខ្ចីកម្ចីតាមអនឡាញ ដែលបានផ្សព្វផ្សាយនៅតាម បណ្តាញសង្គម (Facebook, Telegram, TikTok) ការរាប់លុយការខ្ចីលុយពីជនបរទេស ការខ្ចីលុយពីក្រុមឯកជនដោយប្រើឈ្មោះ ជាអង្គការ ដែលមានការប្រាក់ខ្ពស់ខ្លាំង គិតសេវាផ្សេងៗខុសគោលការណ៍ គិតការជាថ្ងៃ ទារលុយរាល់ថ្ងៃ គ្មានទីតាំងច្បាស់លាស់ ប្រកបជារបរឱ្យលុយគេខ្ចីជាប្រចាំ និងមិនមានការទទួលស្គាល់ ឬការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា គឺជាប្រាក់កម្ចីដែលធ្វើឡើង ដោយបុគ្គល ឬអង្គភាពដែលគ្មានអាជ្ញាបណ្ណ ដែលប្រតិបត្តិការនៅក្រៅក្របខ័ណ្ឌច្បាប់ ហើយគិតអត្រាការប្រាក់ហួសហេតុ ឬប្រើល្បិច បង្ខិតបង្ខំ ដើម្បីប្រមូលបំណុលជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច