ព័ត៌មាន
ឃាត់ខ្លួនបុរសម្នាក់ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ នៅស្រុកសំពៅលូន
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៣ និង១៥នាទីរំលងអាធ្រាត្រនៅចំណុចលើដងផ្លូវជាតិលេខ59A ស្ថិតក្នុងក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមាបង្ក្រាបករណីការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ចំនួន០១ករណី។
បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យដឹងបន្ថែមថាជនសង្ស័យមានឈ្មោះ អ៊ឹម សុវណ្ណ ភេទប្រុស អាយុ ៤២ ឆ្នាំបានឃាត់ខ្លួន មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែតក្រុងបាត់ដំបង ខេត្តបាត់ដំបងជាអ្នកបើករថយន្តបានធ្វើសកម្មភាពទាក់ទងនាំពលរដ្ឋខ្មែរចំនួន០៧នាក់បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូល ទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបងដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ៗចំនួន ៨.០០០បាត(ប្រាំបីពាន់បាត) ។
សមត្ថកិច្ចដកហូតវត្ថុតាង រថយន្តម៉ាកកាំម៉ារីឆ្លាម ពណ៌ប្រផេះ ចំនួន០១ គ្រឿងនាំមកកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរទាំងអស់គ្នា។
អ្នកប្រព្រឹត្តត្រូវបានសមត្ថកិច្ចនាំមកកាន់ផែនជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តតាមផ្លូវច្បាប់ រីឯអ្នក០៧នាក់ស្រីចំនួន០៣នាក់បានធ្វើការអប់រំឱ្យទៅមូលដ្ឋានវិញ ដោយមានការសន្យាឈប់បន្តការប្រថុយប្រថានក្នុងរឿងនេះទៀត ព្រោះជារឿងខុសច្បាប់និងគ្រោះថ្នាក់បំផុត៕



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន