ព័ត៌មាន
កង្វះទឹកប្រើប្រាស់មិនមែនជាបញ្ហាចោទសម្រាប់អតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងទៀតឡើយ
បច្ចុប្បន្នការផ្ដល់អណ្ដូងទឹកស្អាតជូនបងប្អូនអតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មានចំនួនសរុប ៤០៥អណ្ដូង ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំកសិកម្មយ៉ាងងាយស្រួល។ អណ្ដូងទឹកទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការជួយការឧបត្ថម្ភពីសប្បុរសជននានា សាងសង់ឡើងក្នុងគោលបំណងកាត់បន្ថយបញ្ហាកង្វះទឹក និងជួយលើកកម្ពស់សុខមាលភាពក្នុងការរស់នៅជនបទឱ្យមានប្រសើរឡើងជាលំដាប់។
តាមការបញ្ជាក់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កន្លងមកតម្រូវការនៃការប្រើប្រាស់ទឹកនៅទីនេះ មានការខ្វះខាតបន្តិចបន្ដួចនារដូវប្រាំងទៅលើការស្រោចស្រពដំណាំក្នុងការធ្វើកសិកម្មផ្សេងៗនៅក្នុងភូមិដ្ឋាន ប៉ុន្តែបញ្ហាទាំងនេះនឹងត្រូវដោះស្រាយជាបន្តបន្ទាប់មិនឱ្យបងប្អូនអតីតយុទ្ធជនជួបការលំបាកឡើយ។
ក្រៅពីនេះ នៅក្នុងភូមិក៏មានការតបណ្តាញទឹកស្អាតបន្ថែមទៀតសរុបចំនួន ១៥៣ គ្រួសារ ដែលបានផ្គត់ផ្គង់ទឹកតាមរយៈបណ្ដាញទឹកស្អាតដែលក្រសួងធនធានទឹកបាន និហកំពុងរៀបចំជូនទៅតាមខ្នងផ្ទះអតីតយុទ្ធជនប្រើប្រាស់ដោយទំនុកចិត្ត បន្ទាប់ពីមានការធ្វើតេស្តធានាសុវត្ថិភាពយ៉ាងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
សូមជម្រាបជូនថា នៅគ្រាដំបូងក្នុងភូមិដ្ឋានបង្កើតថ្មីនេះ ការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅឡើយ ប៉ុន្តែពេលនេះទឹកលែងជាបញ្ហាចោទសម្រាប់បងប្អូនអតីតយុទ្ធជនដែលរស់នៅទីនេះទៀតនោះទេ ព្រោះថារាជរដ្ឋាភិបាលបានរៀបចំទាំងប្រព័ន្ធធារាស្ត្រស្តុកទឹក ការតភ្ជាប់បណ្ដាញទឹកស្អាត និងអណ្ដូងទឹករាប់រយអណ្ដូង សម្រាប់បំពេញសេចក្ដីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន