ព័ត៌មាន
ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ នឹងធ្វើនៅខែធ្នូខាងមុខ ដោយមានស្តង់សៀវភៅជិត ៣០០ស្តង់
ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នឹងត្រូវរៀបចំឡើងជាថ្មី ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ខាងមុខ។ ពិព័រណ៍សៀវភៅលើកទី ១២ ខាងមុខនេះ មានស្តង់សៀវភៅចូលរួមចំនួនជិត ៣០០ស្តង់ ចូលរួមដើម្បីលើកកម្ពស់ការងារតែងនិពន្ធ ក៏ដូចជាជំរុញការអានរបស់ប្រជាពលរដ្ឋកម្ពុជា។
ពិព័រណ៍សៀវភៅកម្ពុជា នៅឆ្នាំ ២០២៥នេះ ជាលើកទី ១២ហើយ ដែលត្រូវបានរៀបចំឡើង។ ការរៀបចំជាថ្មីនេះ ធ្វើឡើងក្រោមប្រធានបទ “សៀវភៅជាជំនួយអាហារបញ្ញា ជាអាហារគំនិត” ដោយនឹងត្រូវរៀបចំឡើងនៅ ទីតាំងកោះពេជ្រ ដែលមានស្តង់សៀវភៅជិត ៣០០ស្តង់ចូលរួមដាក់តាំងបង្ហាញ ក៏ដូចជាលក់សៀវភៅជាស្នាដៃរបស់ខ្លួន។
ក្នុងឱកាសសន្និសីទសារព័ត៌មាននាថ្ងៃនេះ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងការរៀបចំពិព័រណ៍សៀវភៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ សម្រាប់អ្នកនិពន្ធ និងកាន់តែមានសារៈប្រយោជន៍នោះគឺសម្រាប់សង្គមជាតិកម្ពុជា ក្នុងការបណ្ដុះទម្លាប់អានរបស់ពលរដ្ឋកម្ពុជា ពិសេសចាប់ផ្ដើមអានតាំងពីវ័យកុមារ ដែលអាចឈានទៅផ្ដល់ផលជះជាវិជ្ជមានសម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា។
ឯកឧត្តម អនុរដ្ឋលេខាធិការលើកឡើងលម្អិតដែរថា ពិព័រណ៍សៀវភៅកម្ពុជានាពេលខាងមុខនេះ នឹងមានការរៀបចំឡើងនូវសកម្មភាពជាច្រើន ដើម្បីស្រូបទាញការចូលរួមពីសាធារណជនទូទៅ ទាំងយុវជន ជាសិស្សនិស្សិត ក៏ដូចជាអាណាព្យាបាល ក្នុងការជូនកូនតូចចូលរួម ដើម្បីបណ្ដុះការស្រឡាញ់ការអានសៀវភៅ។

ការតាំងពិព័រណ៍សៀវភៅកម្ពុជា ទទួលបានការគាំទ្រពីសាធារណជន ពិសេសយុវជន កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ព្រឹត្តិការណ៍នេះ បានក្លាយជាព្រឹត្តិការណ៍វប្បធម៌ ដ៏សំខាន់ ក្នុងការផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍចំណេះដឹង និងការងារ៕ អត្ថបទ៖ គឹម ហុក

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន