ព័ត៌មាន
អតីតមន្ត្រីបក្សប្រឆាំង អំពាវនាវពលរដ្ឋខ្មែរកុំជឿក្រុមជ្រុលនិយមប្រឆាំងនៅក្រៅប្រទេសដែលប្រឌិតព័ត៌មានក្លែងក្លាយពាក់ព័ន្ធការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន កម្ពុជា-ថៃ
បណ្តាអតីតបក្សប្រឆាំង អំពាវនាវពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស កុំជឿលើក្រុមបក្សប្រឆាំង និងក្រុមពួកជ្រុលនិយមនៅក្រៅប្រទេស ដែលបច្ចុប្បន្នកំពុងធ្វើសកម្មភាពញុះញុង ប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីទាញរកភាពទាក់ទាញ ការគាំទ្របក្ស កេងចំណិញផ្នែកនយោបាយ អំពីករណីការបោះបង្គោលព្រំដែនកម្ពុជា ថៃ នៅខេត្តបន្ទាយមានជ័យ និងនៅខេត្តបាត់ដំបង។
បើតាមអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក ស៊ុយ ឆៃលាង បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា ក្នុងនាមលោកជាអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ បានមើលឃើញថា ដំណើរការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតាំងពីសម្តេចតេជោ ហ៊ុន សែន និងតរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានប្រកាន់គោលជំហរ ដោះស្រាយបញ្ហាព្រំដែនដោយឈរតាមគោលការណ៍យន្តការច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយលោកក៏បានអំពាវនាវពលរដ្ឋខ្មែរនានាកុំជឿពួកបក្សប្រឆាំងនៅក្រៅប្រទេស ដែលតែងធ្វើនយោបាយទុច្ចរិត បំភ័នមហាជន ដើម្បីទាញរកការគាំទ្របក្សរបស់ខ្លួន ដោយមិនគិតពីផលប្រយោជន៍ជាតិ និងសេចក្តីសុខរបស់ពលរដ្ឋ។
បណ្តាអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនៅតាមបណ្តាខេត្តនានាទៀត បានថ្លែងដែរថា ការចុះអនុវត្តការងារវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង គឺធ្វើឡើងស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ហើយក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ ស្របតាមច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។
សូមបញ្ជាក់ថា ការខិតខំបំភ្លៃការពិត ប្រឌិតព័ត៌មានក្លែងក្លាយ ទាក់ទាញការគាំទ្រ របស់បណ្តាពួកបក្សប្រឆាំង និងក្រុមពួកជ្រុលនិយមនៅក្រៅប្រទេស បានកើតឡើងមានច្រើន បន្ទាប់ពីក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ន កម្ពុជា ថៃ បាននិងកំពុងធ្វើការងារយ៉ាងសកម្មភាពចុះវាស់វែងបង្គោលព្រំដែននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង៕ អត្ថបទ ស៊ុម សុខជា




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន