ព័ត៌មាន
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ដឹកនាំមន្ត្រីកសិកម្មឃុំ-សង្កាត់ធ្វើទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ និងស្វែងយល់ពីគុណភាពស្រូវ និងខ្សែច្រវាក់កែច្នៃអង្ករ
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានដឹកនាំមន្ត្រីកសិកម្មឃុំ-សង្កាត់ មកពី៤ស្រុក ប្រមាណ៣០នាក់ក្នុងខេត្តព្រៃវែងទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន និងស្វែងយល់ពីខ្សែច្រវាក់កែច្នៃអង្ករ និងការពិនិត្យលើគុណភាពស្រូវ ដើម្បីផលិតអង្ករមានស្តង់ដា និងគុណភាព។
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា គុណភាពអង្ករល្អ គឺពឹងផ្អែកទាំងស្រុងលើគុណភាពស្រូវ។ ជាមួយគ្នានោះឯកឧត្តមក៏មើលឃើញថា ការផលិតស្រូវរបស់កសិករ នៅមិនទាន់ឆ្លើយតបតាមស្តង់ដា និងគុណភាពបាននៅឡើយទេ ដែលទាំងនេះគឺជាកិច្ចការស្នូលរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ត្រូវធ្វើការឱ្យបានជិតស្និទ្ធជាមួយកសិករតាមរយៈការអនុវត្តយន្តការគោលការណ៍ពូជសុទ្ធ និងគោលការណ៍ស្រែល្អ។
នាដំណើរទស្សនកិច្ចសិក្សានោះ មន្ត្រីកសិកម្មឃុំ-សង្កាត់ បានស្វែងយល់បន្ថែមពីខ្សែច្រវាក់កែច្នៃស្រូវអង្ករ ដែលចាប់ផ្តើមពីការពិនិត្យគុណភាពស្រូវ និងបានពិភាក្សាលើការសហការកសាងភាពជាដៃគូរវាងរោងម៉ាស៊ីន និងសហគមន៍កសិករផងដែរ៕





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន