ព័ត៌មាន
សន្និសីទប្រចាំឆ្នាំនៃរដ្ឋភាគី CWC ទទួលស្គាល់ថា ការប្រើប្រាស់អាវុធដែលមានសារជាតិគីមីជាអំពើរំលោភធ្ងន់ធ្ងរដល់ការហាមប្រាមអាវុធគីមីហើយគបី្បទទួលទណ្ឌកម្មអន្តរជាតិ
សន្និសីទប្រចាំឆ្នាំនៃរដ្ឋភាគី Chemical Weapons Convention ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្រោមការរៀបចំដោយ អង្គការស្តីពីការហាមប្រាមអាវុធគីមី (Organisation for the Prohibition of Chemical Weapons – OPCW) ដែលមានថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអាវុធគីមីកម្ពុជា បានទទួលស្គាល់ថា ការប្រើប្រាស់អាវុធដែលមានសារជាតិគីមី ការផលិត ស្តុកទុក ជាដើម ក្នុងកាលៈទេសៈណាក៏ដោយ គឺជាអំពើដែលរំលោភធ្ងន់ធ្ងរដល់គោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាមអាវុធគីមី (Chemical Weapons Convention) ហើយគបី្បទទួលនូវទណ្ឌកម្មអន្តរជាតិ។
នៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមសន្និសីទប្រចាំឆ្នាំ នៃរដ្ឋភាគី Chemical Weapons Convention ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្រោមការរៀបចំដោយ អង្គការស្តីពីការហាមប្រាមអាវុធគីមី (Organisation for the Prohibition of Chemical Weapons – OPCW) ដែលមានថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអាវុធគីមីកម្ពុជា ចូលរួមផងដែរ។
សន្និសីទធ្វើឡើងដើមី្បពិនិត្យវាយតម្លៃការអនុវត្តរបស់រដ្ឋភាគី តាមស្មារតីរបស់ CWC សំដៅទប់ស្កាត់ការប្រើប្រាស់អាវុធដែលមានសារជាតិគីមី ដែលហាមប្រាមជាសកល ដែលបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស និងបរិស្ថាន ជារួម។
ក្រៅពីនោះ សន្និសីទក៏បានពិនិត្យអំពីអនុសាសន៌ និងផែនការសកម្មភាព ដែលនឹងត្រូវអនុវត្តបន្តក្នុងស្មារតីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួម ដើមី្បប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រប់ទំរង់នៃអាវុធជីវសាស្ត្រ ឬអាវុធគីមី ដូចជាការផលិត ការដឹកជញ្ជូន ការស្តុកទុក ឬការចែកចាយ ខុសនិយាមអន្តរជាតិ ដែលបង្កហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិ និងបរិស្ថាន។
អង្គសន្និសីទបានទទួលស្គាល់ថា ការប្រើប្រាស់អាវុធដែលមានសារជាតិគីមី ការផលិត ស្តុកទុក ជាដើម ក្នុងកាលៈទេសៈ ណាក៏ដោយ គឺជាអំពើដែលរំលោភធ្ងន់ធ្ងរដល់គោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាមអាវុធគីមី (Chemical Weapons Convention) ហើយគបី្បទទួលនូវទណ្ឌកម្មអន្តរជាតិ៕




-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ