ព័ត៌មាន
សួនរុក្ខជាតិអង្គរ ជាមជ្ឈមណ្ឌលប្រមូលផ្តុំទៅដោយសត្វ និងរុក្ខជាតិកម្រៗ សម្រាប់សាធារណជនបានស្គាល់ និងឈ្វេងយល់
បន្ទាប់ពីបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍ និងពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។
លោក មាឃ បូរ៉ា មន្ត្រីគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងទំហំផ្ទៃដីប្រមាណ១៥ហិកតា សួនរុក្ខជាតិអង្គរ ត្រូវបានបែងចែកជា៥ផ្នែកខុសៗគ្នា រួមមាន៖ សួនឱសថ សួនផ្កា សួនអម្បូរត្នោត សួនលំនៅស្ថានខែ្មរ និងសត្វព្រៃជាដើម។ មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ក្នុងការថែទាំ និងរៀបចំ រហូតមានការវិវត្តរីកចម្រើនថ្មីៗ ដូចជា៖ សួនផ្កាកូលាប និងសួនកេសកូល ក៏បានបង្កើតបន្ថែម រហូតមានភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាជាហូរហែ។ ចាប់តាំងពីបើកដំណើរការមក ទេសចរជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៦០ម៉ឺននាក់ហើយ បានចូលមកទស្សនានៅទីនេះ ដោយឥតបង់ថ្លៃ។
លោក មាឃ បូរ៉ា បន្តថាសួនរុក្ខជាតិអង្គរ គឺជាមជ្ឈមណ្ឌលមួយ ដែលប្រមូលផ្តុំទៅដោយរុក្ខជាតិកម្រៗ ជិតផុតពូជជាច្រើនប្រភេទ ដោយរុក្ខជាតិខ្លះ ភ្ញៀវទេសចរនៅមិនទាន់បានស្គាល់នៅឡើយ។ ហេតុដូច្នេះទេសចរ មិនត្រឹមតែទស្សនា ដើម្បីទទួលបានអារម្មណ៍ថ្មីប្លែកជាមួយទេសភាពបៃតង និងទស្សនាសត្វកម្រៗប៉ុណ្ណោះទេ ប៉ុន្តែសួនរុក្ខជាតិអង្គរ ជាទីតាំងសិក្សាស្រាវជ្រាវបន្ថែម សម្រាប់សិស្សានុសិស្សថែមទៀតផង។ ត្បិតសួនរុក្ខជាតិអង្គរ មានទំហំធំលាតសន្ធឹងរហូតដល់១៥ហិកតា ដូច្នេះការថែទាំសួន ត្រូវការកម្លាំងពលកម្មច្រើនសម ដោយបែងចែកការថែទាំទៅតាមលក្ខណៈបច្ចេកទេសរៀងៗខ្លួន។ មន្ត្រីគ្រប់គ្រង សួនរុក្ខជាតិអង្គរបានបន្ថែមទៀតថា តាមរយៈចក្ខុវិស័យវែងឆ្ងាយ របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងបន្តអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរ ឱ្យក្លាយជាសួនកម្រិតស្តងដារអន្តរជាតិ ដូចសួនដទៃទៀតនៅលើពិភពលោក។
សូមជម្រាបថា សួនរុក្ខជាតិអង្គរ មានទីតាំងនៅតាមបណ្ដោយ រុក្ខវិថីព្រះសីហនុ ជិតបុរីប្រិមប្រិយ។ សួនរុក្ខជាតិអង្គរ បើកឱ្យទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦ល្ងាច ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃច័ន្ទ និងថ្ងៃបុណ្យជាតិ លើកលែងថ្ងៃអង្គារ៍ប៉ុណ្ណោះ៕
















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន