ព័ត៌មាន
ប្រជាសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង រីករាយប្រមូលផលស្រូវលក់ក្នុងតម្លៃកុងត្រាជាង១ពាន់រៀលក្នុងមួយគីឡូក្រាម
កំពង់ឆ្នាំង ៖ ប្រជាកសិករក្នុងសហគមន៍ក្រាំងលាវសាមគ្គី ស្ថិតក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា តម្លៃស្រូវនៅក្នុងខេត្តកំពង់ឆ្នាំង មានតម្លៃល្អ ហើយប្រជាកសិករតាមសហគមន៍ កំពុងប្រមូលផលស្រូវផ្ការំដួលលក់ចេញបានតម្លៃ១ពាន់ទៅជាង១ពាន់ទៅជាង១ពាន់រៀលក្នុង១គីឡូក្រាម ។
ប្រជាកសិករក្នុងសហគមន៍ក្រាំងលាវសាមគ្គីបានអោយដឹងថា៖ តម្លៃស្រូវផ្ការំដួល នៅក្នុងសហគមន៍ក្រាំងលាវសាមគ្គី ស្ថិតក្នុងខេត្តកំពង់ឆ្នាំង លក់ចេញអោយឈ្មួញកណ្តាល មានតម្លៃចាប់ពី១ពាន់ទៅជាង១ពាន់រៀល ដោយសារតែមន្ត្រីកសិកម្មឃុំក្រាំងលាវ និងមន្ត្រីកសិកម្មតាមឃុំទាំងអស់ បានសហការល្អជាមួយសហគមន៍នានា និងបានធ្វើកុងត្រាលក់ឱ្យឈ្មួញកណ្តាល បានន័យថាមន្ទីរកសិកម្ម និងមន្ត្រីកសិកម្មឃុំជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការរក្សាតម្លៃស្រូវជូនប្រជាកសិករក្នុងសហគមន៍ តែប្រជាកសិករក្នុងសហគមន៍ត្រូវផលិតស្រូវអោយត្រូវទៅតាមស្តង់ដាររបស់ខាងមន្ទីរកសិកម្ម និងសហគមន៍ដែលខ្លួនជាសមាជឹកសហគមន៍នោះ។ ស្រូវដែលប្រជាកសិករផលិតបាន មិនត្រូវប្រើប្រាស់សារធាតុគីមីឡើយ ពោលគឺដាំតាមធម្មជាតិ តែប្រើជីរបស់ខាងសហគមន៍ផលិត។
លោក ខេង វាសនា មន្ត្រីកសិកម្មឃុំក្រាំងលាវបានថ្លែងថា៖ ក្នុងនាមជាមន្ត្រីកសិកម្មគ្រប់ឃុំទាំងអស់ បាន ណិងកំពុងធ្វើការជាមួយសហគមន៍ ក៏ដូចជាប្រជាកសិករតាមសហគមន៍ ធ្វើយ៉ាងណាអោយពួកគាត់ផលិតស្រូវទៅតាមបច្ចេកទេសរបស់មន្ទីរកសិកម្ម មិនត្រូវអោយមានសារធាតុគីមីឡើយ។ ប្រជាកសិករដែលបានចូលជាសមាជឹកក្នុងសហគមន៍នានា មានឱកាសយកស្រូវដែលខ្លួនផលិតបាន មកដាក់នៅតាមសហគមន៍ ហើយខាងមន្ត្រីកសិកម្មឃុំ និងសហគមន៍ ជាអ្នកសម្របសម្រួលជាមួយឈ្មួញកណ្តាលដែលចុះមកទិញស្រូវ។ នៅក្នុងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្រូវផ្ការំដួលដែលសហគមន៍ក្រាំងលាវលក់ចេញ គឺមានតម្លៃល្អ។
មកដល់ថ្ងៃនេះ តម្លៃស្រូវផ្ការំដួលសើមនៅតាមសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង គឺមានតម្លៃចាប់ពី១ពាន់រៀល ទៅជាង១ពាន់រៀលក្នុង១គីឡូក្រាម ខណៈស្រូវផ្ការំដួលសើមរបស់ប្រជាកសិករដែលមិនបានចូលជាសមាជឹកសហគមន៍មានតម្លៃប្រមាណជាង៩០០រៀលតិចតួច៕
អត្ថបទ៖ កាំង ហុងវាស្នា
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន