ព័ត៌មាន
កសិករខេត្តស្វាយរៀងទទួលជោគជយ័លើរបរចិញ្ចឹមជ្រូកក្រោយពីបោះបង់មួយរយៈ
ស្វាយរៀង ៖ មុខរបរចិញ្ចឹមជ្រូក ជាមុខរបរសំខាន់ក្នុងមួយវិសយ័សកិកម្ម បន្ទាប់ពីដំណាំស្រូវ និងដាំណាំផ្សេងៗទៀតរួមចំណែកជួយលើកំពស់ជីវភាពគ្រួសារកសិករ និងសង្គមជាតិ ដែលជាមុំមួយនៅក្នុងគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ ។
លោក ប្រាក់ សម្បត្តិ ពលរដ្ឋរស់នៅភូមិ ញរ ឃុំ ញរ ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង បានប្រាប់ទូរទស្សន៏ BTV នៅថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២៥នេះថា នៅរយះពេលប៉ុន្មានខែចុងក្រោយនេះពលរដ្ឋអ្នកភូមិ រួមនិងគ្រួសារលោក បានចាប់ផ្តើមចិញ្ចឹមជ្រូកឡើងវិញហើយ ក្រោយពីរងជម្ងឺប៉េស្តជ្រូកអាហ្វ្រិករាតត្បាតនៅក្នុងស្រុក និងរងប៉ះពាលដោយតម្លៃសត្វជ្រូករស់មួយរយះកន្លងមក ។
លោក បានបន្តថា ការចិញ្ចឹមជ្រូក កន្លងមកគ្រួសារគាត់ និងអ្នកភូមិខ្លះបានធ្វើការបោះបង់ខ្លះៗ តែដោយការបោះបង់ហើយទៅចាប់មុខរបរផ្សេងធ្វើអោយជីវភាពមិនគាប់ប្រសើរ ទើបគ្រួសារគាត់ និងអ្នកភូមិបានចាប់យករបរចិញ្ចឹមជ្រូកនេះឡើងវិញ ដោយធ្វើការផ្លាស់ប្តូរពីការទិញចំណី កន្ទក់ និងថ្នាំច្រើនមកពីទីផ្សារ ដោយងាកមកប្រើប្រាស់ចំណីដាំនៅតាមភូមិដ្ឋាន ដូចជា ត្រគួន ត្រាវ ចេក និងដំឡូង ការដែលពួកគាត់ប្រើប្រាស់ចំណីដែលគ្រួសារគាត់ និងអ្នកភូមិដាំបន្ថែមបែបនេះធ្វើអោយពួកគាត់ចិញ្ចឹមលក់ទូទាត់ទទួលបានផលចំណេញខ្លះដែរ ។
តាមរបាយការណ៏របស់ការិយាលយ័ផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង ដែល BTV ទទួលបានតាមសារតេឡេក្រាមថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២៥ បានអោយដឹងថា នៅក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះ ពលរដ្ឋនៅទូទាំងខេត្តស្វាយរៀងបានចាប់ផ្តើមការ ចិញ្ចឹមជ្រូកមានការកើនឡើង ចំនួន៣.៦% បើប្រៀបធៀបទាំនិងឆ្នាំ២០២៤ ៕
អត្ថបទ ៖ ភា សារិត




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន