ព័ត៌មាន
ក្រសួងសុខាភិបាល និង UNDP បន្តពង្រឹង និងពង្រីកសហប្រតិបត្តិការលើការធ្វើទំនើបកម្មវិស័យសុខាភិបាលនៅកម្ពុជា
ភ្នំពេញ ៖ កាលពីថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបលោក Enrico Gaveglia នាយកតំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP) និងក្រុមការងារ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងសុខាភិបាល និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP។
ភាគីទាំងពីរបាន ពិភាក្សាគ្នាលើវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រួចមាន៖ ១) ការពង្រឹងប្រព័ន្ធហិរញ្ញប្បទាន និងព័ត៌មានសុខាភិបាល (Health Financing and Information System) ២) ការលើកកម្ពស់ដំណោះស្រាយសុខាភិបាលឌីជីថល ៣)ការកែលម្អការគ្រប់គ្រងលទ្ធកម្ម និងសង្វាក់ផ្គត់ផ្គង់ ដោយប្រើដំណោះស្រាយឌីជីថលតាមតម្រូវការ ៤) ផែនទីបង្ហាញផ្លូវសម្រាប់ការផ្តល់ហិរញ្ញប្បទានសុខាភិបាល ប្រកបដោយនិរន្តរភាព និងដំណើរការក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រសួងសុខាភិបាល និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ នាពេលខាងមុខ។
លោក Enrico Gaveglia នាយកតំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណ ឯកឧត្តមវេជ្ជបណ្ឌិត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលបានផ្តល់កិត្តិយស និងឱកាសសម្រាប់រូបលោក និងសហការីបានចូលជួបពិភាក្សាការងារ ស្វែងយល់អំពីអាទិភាពវិស័យសុខាភិបាល។
ជាមួយគ្នានេះ UNDP នឹងបន្តពង្រឹងភាពជាដៃគូជាមួយ ក្រសួងសុខាភិបាល និងរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការកំណត់ទិសដៅ ធ្វើទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល ប្រកបដោយនិរន្តរភាព ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងការគ្របដណ្តប់ នៃការថែទាំសុខភាព និងដើម្បីពង្រឹងប្រព័ន្ធ និងសមត្ថភាពស្ថាប័នឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ UNDP ដែលតែងតែគាំទ្រផែនការយុទ្ធសាស្ត្រក្រសួងសុខាភិបាល កម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមាននិរន្តរភាព និងសមធម៌៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន