ព័ត៌មាន
រដ្ឋមន្ត្រីអប់រំ ផ្ដល់អនុសាសន៍ ១០ចំណុច លើការពិនិត្យវឌ្ឍនភាពគម្រោងសហប្រតិបត្តិការ និងការងារផែនការ និងគោលនយោបាយអប់រំ
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យវឌ្ឍនភាពគម្រោងសហប្រតិបត្តិការ និងការងារផែនការ និងគោលនយោបាយអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ លោក លោកស្រី និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សូមផ្ដល់នូវអនុសាសន៍ ១០ចំណុច ដល់ អគ្គនាយកដ្ឋាន និងអ្នកពាក់ព័ន្ធដើម្បីយកទៅក្នុងការបន្តអនុវត្តដូចខាក្រោម៖
១. រៀបចំរបាយការណ៍ ក្នុង ការ អនុវត្ត គម្រោង ហិរញ្ញប្បទាន របាយការណ៍ ថវិកា រដ្ឋ និង របាយការណ៍ សមិទ្ធផល ជារួម សម្រាប់ សន្និបាត អប់រំ
២. រៀប ចំ របាយការណ៍ សរុប ដោយ កំណត់ ធ្វើ ប្រចាំឆ្នាំ បូក ជាមួយ ៥ឆ្នាំ
៣. សូចនាករ បី សំខាន់ ក. លទ្ធផល តេស្ត PISA SEA-PLM ខ. Access គ. Drop out ដោយ ក្នុង របាយការណ៍ ត្រូវ ឆ្លើយ តប នឹង សូរចនាករ ទាំង បី ជាប្រចាំ
៤. ទិន្នន័យ ត្រូវពិនិត្យ និង កែលម្អ ជា ប្រចាំ ព្រម ទាំងត្រូវ មាន យន្តការ ប្រមូល ទិន្នន័យ ឱ្យ បាន គ្រប់ ជ្រុង ជ្រោយ
៥. របាយការណ៍ គោលនយោបាយ ត្រូវ ផ្ដោត លើ អនុវិស័យ កុមារ តូច អនុវិស័យបឋម អនុវិស័យមធ្យម និងអនុវិស័យឧត្ដមសិក្សា និងត្រូវញែកទៅតាមគោលនយោបាយនីមួយៗនៃអនុវិស័យ។
៦. ការស្រាវជ្រាវនយោបាយត្រូវគាំទ្រដល់ការលើកកម្ពស់សមត្ថភាពស្ថាប័ន ដែលជួយដល់ការងារកំណែទម្រង់សាលារៀន និង សាលាគរុកោសល្យ
៧. ការពិភាក្សាឡើងវិញ នៃប្រធានបទស្រាវជ្រាវដោយពិនិត្យលើបញ្ហា ខ្វះគ្រូ លើសគ្រូ ការសាងសង់អគារ ការកំណែទម្រង់សាលារៀនជា ដើម
៨. ការគ្រប់គ្រងគម្រោង EU, GPE ដោយ EU ជួយលើផ្នែក បច្ចេកទេស ហើយ GPE បាន ជួយជារួម។ ក្នុងនោះដើម្បីឱ្យមានប្រសិទ្ធភាព ត្រូវបញ្ចូលទៅក្នុងប្រព័ន្ធរបស់ក្រសួងតែម្តង
៩. ថវិកាពង្រឹងសមត្ថភាព GEIP AF ត្រូវផ្ដោតទៅលើការបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រី ដោយប្រើ ប្រាស់ ថវិកាគម្រោងនោះតែម្ដង
១០. បន្តកែលម្អការប្រមូលទិន្នន័យសាលារៀនឱ្យមានភាពគ្រប់ជ្រុងជ្រោយ ដោយគួរបញ្ចូលទិន្នន័យគ្រប់ប្រភពផ្សេងៗគ្នា ផ្សារភ្ជាប់ជាមួយសូចនាកររួម។
ក្នុង ឱកាស នោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ ចំពោះអគ្គនាយកដ្ឋាន គោលនយោបាយ និង ផែនការ ក្រុមការងារគម្រោង និង ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ក្នុងការសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍ រហូតទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនេះ ការរៀបចំរបាយការណ៍ គម្រោង របាយការណ៍ប្រចាំឆ្នាំ គប្បីផ្សារភ្ជាប់នឹងរបាយការណ៍សន្និបាត ដើម្បីបង្កជាភាពងាយស្រួល ក្នុងការវិភាគ វាយតម្លៃ ដោយធ្វើពីភាពជាគម្រោង ទៅជាប្រព័ន្ធ ក្នុងនោះ របាយការណ៍គម្រោងត្រូវធ្វើភ្ជាប់ជាមួយនឹង ថវិកាជាតិ និងថវិកាដៃគូអភិវឌ្ឍន៍ ដោយរំលេចទៅតាមអនុវិស័យនីមួយៗ ឱ្យបានច្បាស់៕





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន