ព័ត៌មាន
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ តៀមរៀបចំកិច្ចប្រជុំកំពូលគណៈកម្មាធិការទន្លេមេគង្គលើកទី៥
ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ អញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មាធិការទន្លេមេគង្គ (MRC) លើកទី៣២។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បី ពិភាក្សាលើការតៀមរៀបចំកិច្ចប្រជុំកំពូលគណៈកម្មាធិការទន្លេមេគង្គលើកទី៥ និងពិនិត្យលើរបាយការណ៍ ស្តីពី ស្ថានភាពហិរញ្ញវត្ថុរបស់គណៈកម្មាធិការទន្លេមេគង្គ គិតត្រឹមខែតុលា ឆ្នាំ២០២៥។
បន្ថែមពីនេះក៏មានការរៀបចំកិច្ចប្រជុំរួមជាមួយក្រុមប្រឹក្សាយោបល់ដៃគូអភិវឌ្ឍន៍លើកទី៣០ ដែលរួមមាន៖
១. ការពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការទន្លេមេគង្គសម្រាប់ឆ្នាំ២០២៦-២០៣០
២. កិច្ចសហប្រតិបត្តិការជាមួយដៃគូនិងភាគីពាក់ព័ន្ធ
៣. លក្ខខណ្ឌឧតុនិយម និងបរិស្ថានក្នុងអាងទន្លេមេគង្គក្រោម ក្នុងអំឡុងឆ្នាំ២០២៥
៤. ការងារពាក់ព័ន្ធផ្សេងទៀត។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើ រៀបចំក្រោមកិច្ចដឹកនាំដោយ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ លេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងភាគីពាក់ព័ន្ធតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន