ព័ត៌មាន
កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហការណ៍លើវិស័យអប់រំ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានទទួលជួបសម្ដែងការគួរសមជាមួយ លោកជំទាវ Alona Fisher-Kam ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះផ្ដោតសំខាន់ទៅលើការបន្ដពង្រឹងកិច្ចសហការណ៍រវាងប្រទេសទាំងពីរទៅលើវិស័យអប់រំ រួមទាំងការផ្ដល់អាហារូបករណ៍ដល់និស្សិតទៅរៀននៅប្រទេសអ៊ីស្រាអែល និងការអញ្ជើញកម្ពុជាឱ្យចូលរួមក្នុងសន្និសីទអន្តរជាតិនាពេលខាងមុខ ស្តីពី ការអប់រំ នវានុវត្តន៍ និង AI នៅប្រទេសអ៊ីស្រាអែល ដែលគ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងឱកាសនេះ លោកជំទាវ Alona Fisher-Kam បានថ្លែងអំណរគុណ ដែលបានទទួលស្វាគមន៍ ក្នុងការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរទៅលើវិស័យអប់រំ។
ជាការឆ្លើយតប សូមស្វាគមន៍ និងអបអរសាទរដល់ លោកជំទាវ Alona Fisher-Kam ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្ដលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែមានភាពរីកចម្រើន៕






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន