ព័ត៌មាន
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង អះអាងថា ត្រីឆ្នាំនេះសំបូរជាងឆ្នាំកន្លងទៅ ដោយសារទឹកទន្លេធំ និងការបង្ក្រាបបទល្មើសយ៉ាងសកម្ម
បើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ត្រីក្នុងទន្លេសាបឆ្នាំនេះ នឹងសំបូរជាងឆ្នាំកន្លងទៅ ដោយសារតែការបង្ក្រាបបទល្មើសពីសំណាក់កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយកម្លាំងកងទ័ពនៃតំបន់សឹករងកំពង់ឆ្នាំង កម្លាំងនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានធ្វើជាប្រចាំដែលគ្រប់សកម្មភាពនៃបទល្មើស ត្រូវបានបំផ្លាញ។ ម្យ៉ាងទៀត ដោយសារមានអំណោយផលពីទឹកទន្លេឡើងខ្ពស់ជាងឆ្នាំមុនផងដែរ។
លោកបន្តថា តាមការពិនិត្យកំពស់ទឹកទន្លេឆ្នាំនេះ គឺបានឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ធ្វើអោយវិសាលភាពនៃតំបន់លិចទឹកធំទូលាយ ហើយទីតាំងលិចទឹកទាំងនោះ បានផ្តល់នូវចំណីអាហារដល់ត្រីគ្រប់គ្រាន់ ត្រីអាចពងកូនតាមទីវាលទាំងនោះបាន។ ម្យ៉ាងទៀតដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងមានការសំរបសំរួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ កម្លាំងរបស់មន្ទីរកសិកម្ម កម្លាំងខណ្ឌរដ្ឋបាលជលផល កម្លាំងកងទ័ព កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបបទល្មើសគ្រប់ប្រភេទជាប្រចាំផងដែរ។ មកដល់ថ្ងៃនេះ ព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង មិនមានការបំផ្លាញយកទៅដាក់សម្រាស់គួរអោយកត់សម្គាល់នោះទេ ហើយប្រសិនបើកើតមានការកាប់ព្រៃលិចទឹកក្នុងតំបន់ណា មន្ត្រីជំនាញគ្រប់គ្រងនៅតំបន់នោះ ត្រូវទទួលខុសត្រូវស្រាវជ្រាវវែករកមុខអ្នកកាប់បំផ្លាញព្រៃភ្លាម។
លោកប្រធានមន្ទីរកសិកម្ម បានអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមជួយរក្សាការពារមច្ឆាជាតិដោយកុំបង្កើតអោយមានបទល្មើសនេសាទគ្រប់ប្រភេទ ម្យ៉ាងទៀតជួយថែរក្សាព្រៃលិចទឹកអោយនៅគង់វង្ស កុំឈូសបំផ្លាញយកតំបន់ហាមឃាត់ក្នុងតំបន់២ និងតំបន់៣។ ត្រីនឹងកើនឡើង ជួយដល់ជីវភាពគ្រួសារប្រជានេសាទទាំងអស់ ប្រសិនបើយើងរួមគ្នាជួយថែរក្សាមច្ឆាជាតិ និងធនធានធម្មជាតិ៕ កាំង ហុងវាស្នា

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន