ព័ត៌មាន
ជើងឯកវឌ្ឍនៈលេជេនស៍ ២សប្ដាហ៍ បន្សល់មេរៀនថ្មីៗ និងអនុស្សាវរីយ៍ បំភ្លេចមិនបានសម្រាប់ Caddie
ក្រុមជំនួយការភ្ញៀវ ឬ Caddie នៃទីលានវឌ្ឍនៈហ្គោលរីហ្សត បានសម្ដែងសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្រោយបានធ្វើការងារផ្ទាល់ជាមួយកីឡាករអាជីពអន្ដរជាតិល្បីៗមកពីជុំវិញពិភពលោក ដែលបានបន្សល់នូវបទពិសោធន៍ មេរៀនថ្មីៗ មិនធ្លាប់ជួប ព្រមទាំងអនុស្សាវរីយ៍ បំភ្លេចមិនបានក្នុងការងាររបស់ខ្លួនទៀតផង។
នេះបើតាមការបញ្ជាក់របស់កញ្ញា អឿន ធីតា និងកញ្ញា គង់ រដ្ឋា ក្រោយមានឱកាសចូលរួមផ្ទាល់ជាមួយកីឡាករល្បីៗ ក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ ដែលកំពុងដំណើរការប្រកួតវគ្គ២ នៃពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 នៅទីលានវឌ្ឍនៈហ្គោលរីហ្សត។
Caddie ទាំងពីរ បានលើកឡើងស្រដៀងគ្នា ក្រោយមានបទពិសោធន៍បំពេញការងារនេះច្រើនឆ្នាំ កន្លងមកធ្លាប់បានជួប និងធ្វើការជាមួយថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករជាតិ និងអន្ដរជាតិ តែក្រោយពីបានធ្វើការជាមួយកីឡាករអាជីពអន្ដរជាតិ ពួកគេបានទទួលនូវបទពិសោធន៍ និងចំណេះដឹងល្អៗ ថ្មីៗជាច្រើន ដើម្បីអភិវឌ្ឍន៍សមត្ថភាព ហើយយកចំណេះដឹងទាំងនោះ ទៅចែករំលែកដល់កីឡាករចូលរួមកម្មវិធីប្រកួតក្រោយៗ ក្នុងនាមជាជំនួយការភ្ញៀវនេះផងដែរ។
គួរដឹងថា Caddie ឬជំនួយការភ្ញៀវ ក៏ជាផ្នែកមួយ នៃកីឡាករវាយកូនគោល ។ ពួកគេមិនត្រឹមតែជួយសម្រួលផ្នែកសម្ភារពាក់ព័ន្ធផ្សេងៗ តែក៏អាចផ្ដល់យោបល់ ទៅលើការងារបច្ចេកទេសខ្លះៗផងដែរ ពិសេសសម្រាប់កីឡាករ ទើបចេះលេងថ្មីថ្មោង តែងសួរពីរបៀបវាយ ឬសណ្ឋានទីលានដើម្បីងាយស្រួលវាយចូលឡូជាដើម។ ដូច្នេះកញ្ញា អឿន ធីតា និងកញ្ញា គង់ រដ្ឋា ដែលបានអរគុណក្រុមហ៊ុនវឌ្ឍនៈគ្រុប ដែលបាននាំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មករៀបចំនៅកម្ពុជា មិនត្រឹមផ្ដល់អត្ថប្រយោជន៍សម្រាប់សង្គមជាតិ តែក៏បានផ្ដល់នូវបទពិសោធន៍ និងចំណេះដឹងជាច្រើនដល់ខ្លួនផងដែរ៕ អត្ថបទ លី ឈុនឡា








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន