ព័ត៌មាន
អង្គការកែប្រែសហគមន៍ CTO ផ្តល់សម្ភារៈសិក្សាដល់កុមារ ដែលរងផលប៉ះពាល់ដោយសារបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ នៅជំរុំវត្តគោកមន
នៅថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អង្គការកែប្រែសហគមន៍ CTO ផ្តល់ជាសម្ភារៈ សិក្សាដល់កុមារ ដែលរងផលប៉ះពាល់ដោយសារជំលោះព្រំដែនខ្មែរ-ថៃ នៅជំរុំវត្តគោកមន និងកន្លែងរៀនបណ្តោះ អាសន្ន សាលាបឋមសិក្សាតាមាន់សែនជ័យ នៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោក យិញ យ៉ា នាយកប្រតិបត្តិអង្គការកែប្រែសហគមន៍ ( CTO) ប្រចាំសាខាខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំកម្មវិធីចែក សម្ភារៈ សិក្សាដល់កុមារ នាពេលនេះ ក្នុងគោលបំណងរួមចំណែកជួយកុមារ និងគ្រួសារកុមារ ដើម្បីជួយសម្រាលនៃការខ្វះខាតក្នុងជីវភាព និងការលើកកំពស់សុខុមាលភាពដល់កុមារផងដែរ។លោក បន្តថា កម្មពិធីនេះ គឺជាការួមចំណែកមួយយ៉ាងសំខាន់ក្នុងការការងារ មនុស្សធម៌ ដើម្បីជួយដល់កុមារនៅកម្ពុជាដែលមានជីវភាពខ្វះខាត់ទទួលបាននូវសម្ភារសិក្សា ដើម្បីទទួលបាន ឱកាសសិក្សាដ៏សមរម្យ ។ លោកបញ្ជាក់បន្តថា កាផ្ទុះអាវុធនាថ្ងៃទី២៤កក្កដា ២០២៥ ដោយបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានជំលៀស ចេញពីលំនៅដ្ឋាន ដើម្បីសុវត្ថិភាព ដែលខ្លះស្នាក់នៅជំរុំសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្នដែលអាជ្ញាធររៀបចំ ក្នុង និង ក្រៅខេត្ត ហើយមួយចំនួនទៀតបានទៅស្នាក់នៅបណ្តោះ អាសន្នតាមផ្ទះសាច់ញាតិ។ ប្រជាជនបានរត់ភៀសខ្លួនយ៉ាងកំហុក ហើយស្ថានភាពតានតឹងតាមបន្ទាត់ព្រំដែននៅបន្តអូសបន្លាយជាច្រើនខែ បើទោះបីជាមានបទឈប់បាញ់បានរៀបចំឡើងក្នុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដោយ។ អង្គការកែប្រែសហគមន៍បានរួមគ្នានឹងដៃគូផ្តល់មូលនិធិឆ្លើយតបនូវតម្រូវបន្ទាន់៣លើក រួចមកហើយ ទៅដល់គ្រួសារដែលស្នាក់នៅក្នុងជំរុំវត្តថ្មកំបោរ និងវត្តបាត់ថ្កៅ ដែលមានជាសម្ភារះប្រើប្រាស់ ស្បៀង និងសាច់ប្រាក់ ក៏ដូចជាធុងស្តុកទឹកស្អាត អនាម័យ និងសម្ភារះគាំទ្រការសិក្សាកុមារ។
ការឆ្លើយតបខាងលើ អាចចូលរួមចំណែកសម្រាលការលំបាករបស់បងប្អូនមួយអន្លើ ឬតែក្នុងមួយរយះពេលខ្លីប៉ុនណោះ។ ម្យ៉ាងវិញទៀតទោះបីជាមានការចូលរួមឆ្លើយតបបន្ថែមពីស្ថាប័នដៃគូរអភិវឌ្ឍ និងផ្តល់ជំនួយជាតិ អន្តរជាតិ សប្បុរសជន និងរាជរដ្ឋាភិបាលជាហូរហែររួចមកហើយក៏ដោយ ក៏ទំហំនៃតម្រូវការពីផលប៉ះពាល់នេះនៅតែមិនទាន់គ្រប់គ្រាន់។ ក្រោយធ្វើការប្រជុំពិភាក្សាពិគ្រោះយោបល់ និងយោងទៅលើលទ្ធផលនៃការចុះវាយតម្លៃផលប៉ះពាល់នេះរួមគ្នា រវាងអង្គការកែប្រែសហគមន៍ និងអង្គការឆាលហ្វានកម្ពុជា យើងបានស្វះស្វែងរកថវិកា និងសម្រេចអនុម័តការគាំទ្របន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ។
អង្គការកែប្រែសហគមន៍ (CTO) តាមរយៈគម្រោងឆ្លើយតបសង្គ្រោះបន្ទាន់ដល់កុមារ និងអាណាព្យាបាលកុមារ ដែលរងផលប៉ះពាល់ដោយបញ្ហាជំលោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ (Emergency Response for Conflict-Affected Children and Parents in Oddar Meanchey province) ដែលគម្រោងនេះធ្វើការក្នុងភាពជាដៃគូរជាមួយអង្គការឆាលហ្វានកម្ពុជា ChildFund Cambodia ផ្តោតទៅដល់កុមារ និងគ្រួសារកុមារដែលស្នាក់នៅជំរុំសុវត្ថិភាពបណ្តោះអាសន្ន វត្តថ្មគោកមន និងវត្តបាត់ថ្កៅ គម្រោងនេះមានគោលដៅធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពដល់កុមារ លើកកំពស់សុខុមាលភាព និងជួយឲ្យកុមារ ឪពុកម្តាយកុមារដែលរងផលប៉ះពាល់ពីជំលោះព្រំដែន ហើយគម្រោងផ្តោតលើកុមារចំនួន និងឪពុកម្តាយកុមារដែលស្នាក់នៅជំរុំបណ្តោះអាសន្នសុវិត្ថិភាព វត្តបាត់ថ្កៅ និងវត្តគោកមន ចំនួន៥៦៨នាក់ ដែលក្នុងនោះមានកុមារពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ ដែលកំពុងរៀនក្នុងកន្លែងរៀនបណ្តោះអាសន្នចំនួន១៦៨នាក់។ ជាមួយគ្នានេះ ក៏មានការអប់រំផ្សព្វផ្សាយចំណេះដឹងស្តីពីពីវិធានការពារហានិភ័យដល់កុមារ និងឪពុកម្តាយកុមារដែលកំពុងស្នាក់នៅក្នុងជំរុំភៀសសឹក។គោលបំណង៖
ផ្តល់ជូនកុមារនូវកន្លែងរៀន និងលេងកំសាន្ត ដែលមានបរិយាកាសមេត្រីភាព ផាសុខភាព តាមរយះរៀបចំកែលម្អរបំពេញបន្ថែមនៅកន្លែងរៀនឲ្យកាន់តែប្រសើរ និងផ្តល់សម្ភារះគាំទ្រការសិក្សាដល់កុមារ ។
ធ្វើការអប់រំផ្សព្វផ្សាយដល់កុមារនិងឪពុកម្តាយកុមារ អំពីសុវត្ថិភាពកុមារ សិទ្ធិកុមារ យន្តការរាយការណ៍ក្នុងករណីមានការរំលោភបំពានកុមារ ហើយរួមបញ្ចូលទាំងការអប់រំផ្លូវចិត្តដើម្បីកាត់បន្ថយភាពតានតឹងរបស់ជនភៀសសឹក។
សម្ភារៈដែលគាំទ្រផ្តល់ជូនតាមជំរុំទាំង២ កញ្ចប់សម្រាប់គ្រូបង្រៀនក្នុងកន្លែងរៀនបណ្ដោះអាសន្ន ១៤មុខស្មើនឹង ២៣៦ ឈុត កញ្ចប់ល្បែងកំសាន្តក្នុងកន្លែងរៀនបណ្ដោះអាសន្ន ១៤មុខ ស្មើនឹង ២៩០ឈុត៕











-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍