ព័ត៌មាន
អង្គការកែប្រែសហគមន៍ CTO ផ្តល់សម្ភារៈសិក្សាដល់កុមារ ដែលរងផលប៉ះពាល់ដោយសារបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ នៅជំរុំវត្តគោកមន
ក្រសួងផែនការ នៅថ្ងៃនេះ បានប្រកាសជាផ្លូវការលទ្ធផល អង្កេតកសិកម្មឆ្នាំ ២០២៤ ដោយរកឃើញនូវទិន្នន័យសំខាន់ៗមួយចំនួន។ ក្នុងនោះក៏បានរកឃើញដែរចំនួនគ្រួសារដែលប្រកបរបរកសិកម្មនៅកម្ពុជាបានធ្លាក់ចុះមកសល់ត្រឹមប្រមាណជាង ១លាន ៨សែន គ្រួសារប៉ុណ្ណោះ។
លទ្ធផលនៃ អង្កេតកសិកម្មឆ្នាំ ២០២៤បង្ហាញថា ចំនួនគ្រួសារប្រកបរបរកសិកម្ម បានបន្តធ្លាក់ចុះមកត្រឹមជាង ១លាន ៨សែនគ្រួសារ ភាគច្រើនបំផុត នៃគ្រួសារប្រកបរបរកសិកម្ម ជាពលរដ្ឋរស់នៅតំបន់វាលទំនាប តំបន់បឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងចុងក្រោយបង្អស់ គឺពលរដ្ឋរស់នៅតំបន់ភ្នំ និងខ្ពង់រាប។ ក្នុងនោះដែរ ការផលិតកសិកម្មធ្វើឡើងលើគោលដៅសំខាន់ចំនួន ២ ចម្បង ដោយផ្ដើមពី ការប្រើប្រាស់សម្រាប់ក្នុងគ្រួសារមានចំនួន ៥២ភាគរយ និងគោលដៅសម្រាប់លក់មានចំនួន ៤៨ភាគរយ។
លោក ចាន់ សំអាត ប្រធាននាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ បានផ្ដល់ការបញ្ជាក់ថែមថា ការធ្លាក់ចុះនៃចំនួនគ្រួសារប្រកបរបរកសិកម្ម ជារឿងធម្មតាសម្រាប់ប្រទេសដែលកំពុងរីកចម្រើនទៅមុខ។ លោកថាការថយចុះនៃគ្រួសារប្រកបរបរកសិកម្មនេះ មានថយប្រមាណជិត ២០ភាគរយ។
ភ្ជាប់ជាមួយការថយចុះ នៃគ្រួសារប្រកបរបរកសិកម្មនេះ លោកបញ្ជាក់ថា ផ្ទៃដីដាំដុះ ក៏ដូចជាផលិតកម្មជាក់ស្ដែង ពុំមានការប្រែប្រួលខ្លាំងនោះទេ។ មិនប្រែប្រួលខ្លាំង ក្រោមហេតុផល អ្នកប្រកបរបរកសិកម្មខ្នាតតូច លក់ផ្ទៃដីកសិកម្មរបស់ខ្លួន ទៅឱ្យអ្នកប្រកបរបរកសិកម្មខ្នាតធំ ជាដើម។
សូមបញ្ជាក់ថា ការងារអង្កេតកសិកម្មនេះ ជាកិច្ចការសំខាន់ ដែលមន្ត្រីជំនាញនៃក្រសួងផែនការ ដោយមានកិច្ចសហការជាមួយក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍចូលរួមបំពេញការងាររួមគ្នា។ ជារួមលទ្ធផលទទួលបាន គឺនឹងត្រូវប្រើប្រាស់ ក្នុងគោលដៅសំខាន់ៗ បម្រើផលប្រយោជន៍ ក្នុងការបង្កើតគោលនយោបាយ ពិសេសលើកស្ទួយវិស័យកសិកម្ម។
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា របាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដែលបាន ដាក់ប្រកាសផ្សព្វផ្សាយនាពេលនេះ នឹងឆ្លើយតបទៅនឹងតម្រូវការទិន្នន័យចាំបាច់ដែលកើនឡើងជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជូនដល់អ្នកប្រើប្រាស់ទិន្នន័យស្ថិតិពីបណ្តាក្រសួង ស្ថាប័ន សម្រាប់ធ្វើជាធាតុចូល អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។ លើសពីនេះទៅទៀត របាយការណ៍អង្កេតកសិកម្ម នេះ គឺជាទិន្នន័យស្ថិតិថ្មីមួយទៀត ដែលបង្កើនចំនួនព័ត៌មាន សូចនាករ និងស្ថិតិកសិកម្ម ឱ្យកាន់តែមាន ភាពសម្បូរបែបសម្រាប់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលដៅអភិវឌ្ឍប្រកប ដោយចីរភាពកម្ពុជា ២០១៦-២០៣០៕ អត្ថបទ៖ គឹម ហុក













-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន