ព័ត៌មាន
លោកអភិបាខណ្ឌដូនពេញ ជំរុញសង្កាត់ទាំង១១ ត្រូវបង្កើនការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានឲ្យល្អ
ភ្នំពេញ៖ លោក ជា ខេមា អភិបាលដូនពេញ ជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ ចៅសង្កាត់ទាំង១១ ត្រូវបន្តយកចិត្តទុកដាក់ពីបញ្ហា សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យ ឲ្យបានល្អជាប់ជាប្រចាំ ក្នុងមូលដ្ឋាន។
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងក្រោមវត្តមាន លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលខណ្ឌ។
លោក លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងដោយកោតសសើររដ្ឋបាលខណ្ឌដែលបម្រើការងារដល់ប្រជាពលរដ្ឋ និងការចូលរួមការងារសង្គមផ្សេងៗបានល្អ ជាពិសេស រក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណះ ល្អប្រសើរជូនភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្ត តាមរមណីយដ្ឋាន ទេសចរណ៍ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ក្នុងនោះដែរ លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានលើកឡើងផងដែរថា យោងតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កម្លាំងអាជ្ញាធរពាក់ព័ន្ធនៃគណះបញ្ជាការឯកភាពខណ្ឌ ត្រូវយកចិត្តទុកដាក់បង្កើនការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យឲ្យបានល្អប្រសើរ ក្នុងមូលដ្ឋានទាំង១១សង្កាត់។ បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់នេះជាកត្តាសំខាន់ ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋត្រូវអនុវត្តមានវិធានការ ជាប់ជាប្រចាំ ដើម្បីរក្សាចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើជើង ដែលមូលដ្ឋានខណ្ឌដូនពេញទីតាំងប្រមូលផ្ដុំដោយ ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច និងជាបេះដូងរបស់រាជធានីភ្នំពេញ។
លោក អភិបាលសង្កត់ធ្ងន់ថា ដើម្បីសោភ័ណ្ឌភាពទីក្រុងស្អាត ត្រូវផ្ដោតទៅហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទាំងសណ្ដាប់ធ្នាប់ អនាម័យ និងជួសជុលផ្លូវខូចជង្ហុកសំបុកមាន់ ចិញ្ជើមផ្លូវផ្លាស់ប្ដូរការ៉ូឡាថ្មី ជាពិសេសនោះភ្លើងបំភ្លឺផ្លូវពេលរាត្រីផងដែរ ជូនដល់ពលរដ្ឋ។
ក្នុងនោះដែរ លោកអភិបាលខណ្ឌដូនពេញ បានបន្តលើកឡើងទៀតថា ក្រៅកិច្ចការការពាររក្សារសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន លោកបានរំលឹកនឹងដាសតឿនដល់មន្រ្តី តាមរយះការិយាល័យច្រកចេញចូលតែមួយ ដោយបម្រើសេវាសាធារណៈជូនពលរដ្ឋ ឲ្យបានលឿនរហ័ស មានតម្លាភាព និងជាប្រយោជន៍ ដល់សង្គមនិងប្រជាពលរដ្ឋ៕អត្ថបទ៖ កុម្ភៈ








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន