ព័ត៌មាន
អាជ្ញាធរខេត្តសៀមរាបបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី»
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី” ក្នុងគោលបំណងបង្កើត និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ ឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែកសាសនា សិល្បៈ និងវិស័យឯកជន។

លោកស្រី ឃឹម ពិសី ប្រធានអង្គការមជ្ឈមណ្ឌលធនធានស្ត្រី បានឱ្យដឹងថា អង្គការមជ្ឈមណ្ឌលធនធានស្ត្រី ធ្វើការជាមួយស្ត្រី និងក្មេងស្រី ដោយបានចាប់ផ្ដើមប្រារព្ធយុទ្ធនាការនេះ តាំងពីឆ្នាំ២០១៣មក ដែលមានសកម្មភាពជាច្រើនដូចជា ទាត់បាល់មិត្តភាពដោយមានការចូលរួមពីក្មេងស្រី ការតាំងពិព័រណ៍រូបថត សេវារបស់អង្គការដៃគូ វេទិកាពិភាក្សានានា វេទិកាតុកាហ្វេសម្រាប់បុរស/ឪពុក សិក្ខាសាលាផ្សព្វផ្សាយ ចែកខិត្តប័ណ្ណតាមដងផ្លូវ កម្មវិធីវិទ្យុ និងទូរទស្សន៍ ផ្ទះបាយលោកឪពុក និងផ្សេងៗជាច្រើនទៀត។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មានប្រសាសន៍ថាយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាយុទ្ធនាការរួមគ្នាមួយ ដែលប្រារព្ធឡើងដើម្បីឱ្យប្រជាជនកម្ពុជាបានដឹងអំពីផលប៉ះពាល់នៃអំពើហិង្សាលើស្ត្រី និងកុមារី និងការប្រយុទ្ធប្រឆាំងលើអំពើហិង្សា ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ដែលការពារ និងលុបបំបាត់នូវរាល់ទម្រង់ នៃការរើសអើងលើស្ត្រី និងកុមារ។
លោកស្រី ម៉ននី រង្សី បានបន្តថា ដើម្បីឆ្លើយតបយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ការបន្តជំរុញអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី គឺសំដៅលុបបំបាត់ឥរិយាបថប្រើអំពើហិង្សាលើស្ត្រី និងពង្រីកវប្បធម៌ អហិង្សា ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក៏ដូចជាកសាងគ្រួសារមានសុភមង្គល សហគមន៍ និងសង្គមជាតិ ។

លោកស្រីបន្ថែមថា ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺអាចធ្វើទៅបានតាមរយៈការឆ្លើយតបជាពហុវិស័យទាមទារឱ្យមានការចូលរួមរបស់អ្នកពាក់ព័ន្ធ រួមទាំងស្ត្រីខ្លួនឯង។ សម្រាប់យុទ្ធនាការ ១៦ថ្ងៃ គឺធ្វើឡើងតាមរយៈសកម្មភាពនៃការជួបជុំ ការដើរហែក្បួន ក្នុងក្រុងនាពេលនេះ គឺជាវិភាគទានមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ក្នុងគោលបំណង ជំរុញឱ្យមានសមភាព និងសមធម៌យេនឌ័រនៅក្នុងសង្គម និងធ្វើឱ្យប្រសើរឡើងនូវក្នុងទំនាក់ទំនងផ្នែកយេនឌ័រដើម្បីកាត់បន្ថយរាល់ទម្រង់អំពើហិង្សាលើស្ត្រី។

លោកស្រីអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា គោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលការណ៍ណែនាំដើម្បីធានានូវសុវត្ថិភាព និងស្ថេរភាពជូនដល់ប្រជាពលរដ្ឋ ដែលក្នុងនោះអំពើហិង្សាលើស្ត្រីក៏ត្រូវបានដាក់បញ្ចូលផងដែរ។ ដូច្នេះការផ្លាស់ប្ដូរ និងការប្រកាន់ភ្ជាប់នូវការប្រព្រឹត្តិ និងឥរិយាបថជាវិជ្ជមាន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់សមភាព និងសមធម៌យេនឌ័រ រវាងបុរស និងស្ត្រី៕










-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ