ព័ត៌មាន
អ្នកវាយកូនគោលឆ្នើមបារាំងលោក Thomas Levet បង្ហាញអារម្មណ៍កក់ក្ដៅ ក្រោយមកដល់កម្ពុជាលើកដំបូង
លោក Thomas Levet អតីតកីឡាករវាយកូនគោលឆ្នើមមួយរូបរបស់បារាំង បានបង្ហាញអារម្មណ៍កក់ក្ដៅ ជាមួយការស្ងើចសរសើរ បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជាលើកដំបូង ដើម្បីចូលរួមការប្រកួតពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។
បុរសវ័យ ៥៧ឆ្នាំរូបនេះ គឺជាកីឡាករអន្ដរជាតិ ១រូប ក្នុងចំណោម ៧រូប ដែលទើបមកដល់កម្ពុជា នាពេលថ្មីៗ ដើម្បីចូលរួមពានរង្វាន់កម្រិតពិភពលោក ដែលបានចាប់ផ្ដើមការប្រកួតវគ្គទី២ កាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីពានរង្វាន់ Vattanac Legends Championship 2025 កាលពីសប្ដាហ៍មុន ដែលលោកមិនបានចូលរួមការប្រកួតឡើយ។

លោក Thomas Levet បានបង្ហាញការចាប់អារម្មណ៍ ចំពោះប្រទេសកម្ពុជា គឺជាប្រទេសដ៏ទំនើប រីកចម្រើន ពិសេសការស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយស្នាមញញឹមដ៏រួសរាយរាក់ទាក់។ បន្ថែមលើនេះ ការរៀបចំព្រឹត្តិការណ៍ជើងឯកវឌ្ឍនៈលេជេនស៍ ទាំងពីរ ពិតជាលទ្ធផល ព្រមទាំងមានទីលានស្ដង់ដារដ៏ស្រស់ស្អាតថែមទៀត។ មិនតែប៉ុណ្ណោះ លោកក៏បានផ្សព្វផ្សាយសក្ដានុពលកម្ពុជាទាំងអស់នេះ ទៅដល់បងប្អូន និងមិត្តភ័ក្ដ្រ ហើយលោកក៏គ្រោងនឹងមានដំណើរកម្សាន្ដមកកម្ពុជាជាថ្មី នាពេលក្រោយទៀតផង។
គួរដឹងថា ពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 គឺមានការចូលរួមប្រកួតពីកីឡាករទាំងអស់ ដែលទើបបញ្ចប់ការប្រកួតពានរង្វាន់ Vattanac Legends Championship កាលពីសប្ដាហ៍ ព្រមទាំងកីឡាករអន្ដរជាតិថ្មីៗ ៧រូប ដើម្បីប្រជែងពាន អមប្រាក់រង្វាន់សរុបកាន់តែច្រើនថែមទៀត ក្រោមការរៀបចំរបស់ក្រុមហ៊ុនវឌ្ឍនៈគ្រុប។
ឆ្លងកាត់ការប្រកួតថ្ងៃដំបូង គេឃើញកីឡាករស៊ុយអែត លោក Jarmo Sandelin កំពុងនាំមុខគេ ដោយរកបានពិន្ទុ ៧ អាន់ឌ័រផា(Under Par) ឈរលេខ១ បណ្ដោះអាសន្ន។ យ៉ាងណាការប្រកួតនៅសល់ ២ថ្ងៃទៀត ដើម្បីសរុបពិន្ទុស្វែងរកម្ចាស់ពានរង្វាន់កម្រិតពិភពលោក និងជាពានប្រវត្តិសាស្ដ្រលើទឹកដីកម្ពុជានេះ៕ អត្ថបទ លី ឈុនឡា






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន