ព័ត៌មាន
អាជ្ញាធរខេត្តដឹកនាំក្រុមការងារចម្រុះចុះពិនិត្យមើលឃ្លាំង២កន្លែង ដែលស្តុបទុកសាច់បង្កក ស្ថិតនៅភូមិបាលិលេយ្យ២ និងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំងឃ្លាំង២កន្លែងដែលបានស្តុបទុកសាច់បង្កក ស្ថិតនៅភូមិបាលិលេយ្យ២ និងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ក្នុងការចុះពិនិត្យពេលនោះដែរ មន្ត្រីជំនាញបានដកហូតយកសាច់បង្កកចំនួន ៦ប្រភេទដូចជា ទាមូល ចុងស្លាបមាន់ គល់ស្លាប់មាន់ (ទាំងមូល) ស្លាប់កណ្ដាល ភ្លៅមាន់ និងប្រហិតសាច់ជ្រូក យកទៅពិសោធន៍រកសារធាតុគីមី ដើម្បីឲ្យដឹងថាសាច់នោះ មានគុណភាពល្អទៅតាមស្តង់ដារ បច្ចេកទេស ឬមិនមានគុណភាព។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ដើម្បីទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន សូមឱ្យកងកម្លាំង ឬស្ថាប័នដែលមានការពាក់ព័ន្ធ ទាំងអស់ ជួយសហការបង្ក្រាបបទល្មើសតាមព្រំដែនឲ្យខានតែបាន ដោយសង្កេតឃើញថា សព្វថ្ងៃនេះក្រុមឈ្មួញតែងតែនាំឥវ៉ាន់គេចពន្ធតាមច្រករបៀងជាច្រើន តាមបណ្ដោយបន្ទាត់ព្រំដែន ដែលមានក្រុង-ស្រុកចំនួន ៥ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាមុខសញ្ញា។
លោក បានបន្តទៀតថា ការទប់ស្កាត់សាច់បង្កកដែលដាក់លក់តាមទីផ្សារអាចប្រឈមនិងជំងឺជាច្រើនប្រសិនបើយើងមិនបានទប់ស្កាត់ និងពិនិត្យមើលឲ្យបានច្បាស់លាស់ ដោយសារតែមានជនខិលខូចតែងតែនាំផលិតផលលួចចូលតាមច្រករបៀងជាហូរហែ ដែលអាចបង្ករធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលកំពុងតែបរិភោគជាប្រចាំថ្ងៃ។
គួរបញ្ជាក់ផងដែរថា ការដកហូតគ្រឿងបង្កកចំនួន ២៨០គីឡូក្រាម ដោយពិនិត្យឃើញថាមានក្លិនស្អុយ នឹងខូចគុណភាព សាច់ទាំងអស់នេះក៏បានបញ្ជូនយកទៅដុតកំទេចចោល ដោយមានការចូលរួមពីរមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕ដោយឃិនសារិទ្ធ









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន