ព័ត៌មាន
ក្រសួងឧស្សាហកម្មរៀបចំវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្ម ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រ លើកទី១ ដោយផ្តោតលើសារៈសំខាន់នៃការកសាងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ និងលើកកម្ពស់សមត្ថភាពសហ- គ្រាសធុនតូច និងមធ្យមក្នុងស្រុកឱ្យក្លាយជាកម្លាំងជំរុញបរិវត្តកម្មឧស្សាហកម្ម។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវេទិកាបង្ហាញ សក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជា លើកទី១ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា សហគ្រាសធុនតូច និង មធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារអភិវឌ្ឍជំនាញឯកទេសនិងបច្ចេកទេស សហគ្រិនភាព និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាបាននូវការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយជវភាព។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា កម្ពុជានៅមានសក្តានុពលច្រើន ប៉ុន្តែប្រព័ន្ធអេកូឡូស៊ីយើងមិនទាន់ជាខ្សែច្រវាក់ដែលប្រទាក់ ក្រឡាគ្នាពេញលេញ និងកង់ច្រវាក់ខ្លះពុំទាន់មានការអភិវឌ្ឍជ្រោមជ្រែងឱ្យបានរឹងមាំ បញ្ហានេះដោយសារកង្វះទិន្នន័យ ព័ត៌មាន និង ការយល់ដឹងអំពីសក្តានុពលរវាងគ្នា ធ្វើឱ្យយើងខកខានមិនទាន់បានប្រែក្លាយឱកាស និងសក្តានុពល ទៅជាផលប្រយោជន៍ ជាក់ស្តែង។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់ផលិតផលអាទិភាពក្នុងអនុវិស័យចំនួន៧ ដែល ផ្តល់ឱកាសទីផ្សារភ្លាមៗ និងភាពពាក់ព័ន្ធជាយុទ្ធសាស្រ្តសម្រាប់ការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងឧស្សាហកម្មប្រតិគមន៍របស់ កម្ពុជា ដែលរួមមានអនុវិស័យវាយនភ័ណ្ឌ, អាហារ និងភេសជ្ជៈ, កៅស៊ូ និងផ្លាស្ទិក, កម្មន្តសាលគីមី និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ, កម្មន្តសាលគ្រឿងបង្គំយានយន្ត និងអេឡិចត្រូនិច, ការវេចខ្ចប់ និងផ្លាកសញ្ញា,និងគ្រឿងសង្ហារឹម។
តាមរយៈវេទិកានេះ ក្រសួងមានគោលបំណងកៀរគរការវិនិយោគក្នុងស្រុក នៅក្នុងអនុវិស័យសក្តានុពលទាំង៧, ពង្រឹងការ តភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាងសហគ្រាសធុនតូច និងមធ្យម ជាមួយនឹងរោងចក្រធុនធំ និងឧស្សាហកម្ម, លើកកម្ពស់សមត្ថភាព និង គុណភាពផលិតផល តាមរយៈការចាប់យកបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនឌីជីថលភាវូបនីយកម្ម, ជំរុញការអនុវត្តតាមស្តង់ដារជាតិ និង អន្តរជាតិដូចជា ISO, GMP និង GHP, ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងពង្រីកការនាំចេញរបស់សហគ្រាស កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន