ព័ត៌មាន
កម្ពុជាកំពុងបន្តចរចាជាមួយអាមេរិក ដើម្បីបញ្ចុះពន្ធបដិការបន្ថែមលើការទំនិញអាទិភាពមួយចំនួន
ក្រុមការងារចំពោះកិច្ចលើការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក បាននិងកំពុងបន្តចរចាសុំបញ្ចុះអត្រាពន្ធបដិការ ជាមួយសហរដ្ឋអាម៉េរិក លើវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដើម្បីឱ្យមានការបន្ធូរបន្ថយពន្ធបន្ថែមទៀត ឬអាចចុះដល់ ០% ដើម្បីឱ្យកម្ពុជាទាក់ទាញអ្នកវិនិយោគ និងបង្កើតការងារនៅកម្ពុជាបន្ថែម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំ ឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិកនេះ កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ហើយបានផ្ដល់នូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការ នាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា បញ្ហានេះ កម្ពុជាបាននិងកំពុងបន្ត ដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀតជាមួយសហរដ្ឋ អាម៉េរិកបន្ថែមទៀត លើវិស័យអាទិភាពមួយចំនួនរួមមាន៖ វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលវិស័យ ទាំងនេះនឹងស្រូបទាញកម្លាំងពលកម្ម និងផ្តល់ឱកាសការងារបានយ៉ាងច្រើន។ តាមរយៈកិច្ចចរចានេះដែរ ឯកឧត្តមរំពឹងថា កម្ពុជានឹង អាចទទួលបានការបញ្ចុះពន្ធបដិការក្រោម ១៩% បន្ថែមទៀត ឬអាចដល់ ០% ព្រោះសហរដ្ឋអាមេរិកមិនមានរោងចក្រកាត់ដេរ លើប្រភេទទំនិញមួយចំនួន ដែលកម្ពុជាបានកំពុងនាំចេញនោះឡើយ។
សូមរំលឹកថា ជុំវិញអត្រាពន្ធបដិកានេះ នាពេលកន្លងមកសហរដ្ឋអាមេរិកបានដាក់ចេញពន្ធបដិកាដល់កម្ពុជាប្រមាណ ៤៩% បន្ទាប់ មកនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានទម្លាក់មកនៅត្រឹម ៣៦% និងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានទម្លាក់ បន្ថែមទៀតមកនៅត្រឹម ១៩ ភាគរយ បច្ចុប្បន្នក្រុមការងារចំពោះកិច្ចលើការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅ តែខិតខំបន្ត ដើម្បីចរចាបញ្ចុះពន្ធបដិការ នៅលើវិស័យអាទិភាពទាំង៤ខាងលើនេះ៕អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន