ព័ត៌មាន
ក្រសួងអប់រំ មានបេសកកម្ម បង្កើតគំរូសាលាជប៉ុននៅកម្ពុជា
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសម្ពោធជាផ្លូវការ អន្តរជាតូបនីយកម្ម និងកម្រិតអនុវិទ្យាល័យ នៃ ជេផេន អ៊ីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី នៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី លើកឡើងពីបេសកកម្មចំនួន២ រួមមាន៖ ១. ការបង្កើតគំរូសាលាជប៉ុននៅកម្ពុជា ២. ការអភិវឌ្ឍប្រព័ន្ធអប់រំឱ្យមានប្រសិទ្ធិភាពកាន់តែប្រសើរជាមុនដែលអនុវត្តតាមប្រព័ន្ធអប់រំប្រទេសជប៉ុនតែមានទម្រង់ជាភាសាខ្មែរ ហើយនឹងផ្តល់នូវក្របខ័ណ្ឌអប់រំមួយដែលអាចទាញយកទៅប្រើប្រាស់បាននៅតាមលារៀនជាច្រើនទៀតនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ បានសម្ដែងការអបអរសាទរ និងកោតសរសើរក្នុងពិធីបើកសម្ពោធផ្លូវការនៃអន្តរជាតូបនីយកម្ម និងកម្រិតអនុវិទ្យាល័យ ជេផេន អ៊ីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី ដែលជាផ្នែកមួយដ៏សំខាន់ នៃកិច្ចសហការយ៉ាងរឹងមាំរវាងកម្ពុជា-ជប៉ុន។ លើសពីនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងពីចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការសហប្រតិបត្ដិការជាមួយភាគីជប៉ុនលើកការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ ឱ្យប្រកបទៅដោយសមត្ថភាព ចំណេះដឹង បញ្ញា វិបុលភាព និងសុខដុមរមនា។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះស្ថានទូតជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា អង្គការដៃគូ CIESF និងវិនិយោគិនទាំងអស់ដែលបានសម្រេចចិត្តវិនិយោគលើវិស័យអប់រំ ជាពិសេសការបង្កើតសាលារៀន ដែលជាការចូលរួមចំណែកគាំទ្រយ៉ាងខ្លាំងដល់គោលនយោបាយ ចក្ខុវិស័យ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជាឱ្យកាន់រីកចម្រើនទៅមុខ៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន