ព័ត៌មាន
ក្រសួងសុខាភិបាល ធ្វើសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ការវិភាគខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីការវិភាគខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
សិក្ខាសាលាផ្សព្វផ្សាយមានគោលបំណង៖
– ចែករំលែករបកគំហើញ និងអនុសាសន៍ ដើម្បីពង្រឹង និងគូសផែនទីខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ។
– កំណត់ភាពខ្លាំង និងកត្តារាំងស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ។
– លើកសកម្មភាព ដើម្បីកែលម្អលទ្ធភាពទទួលបានផលិតផលអាហារូបត្ថម្ភនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើមលោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វដែលបានគាំទ្ររាជរដ្ឋាភិបាលតាមរយះក្រសួងសុខាភិបាលលើសកម្មភាពអាហារូបត្ថម្ភជាច្រើន រួមទាំងលទ្ធកម្ម និងការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ។ លោកជំទាវក៏បានថ្លែងអំណរគុណផងដែរ ចំពោះនាយកដ្ឋានពាក់ព័ន្ធ កម្មវិធីជាតិ ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលបានចំណាយពេលវេលាចូលរួមក្នុងពេលអនុវត្តការវាយតម្លៃនេះ។
លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងថា ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ បានរួមចំណែកដោយផ្ទាល់ដល់ចក្ខុវិស័យទូលំទូលាយសម្រាប់ប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ និងមានប្រសិទ្ធភាពជាងមុន។ តាមរយះរបកគំហើញនេះបានបង្ហាញឲ្យយើងឃើញពីលំហូរផលិតផលអាហារូបត្ថម្ភ កំណត់បាននូវភាពខ្លាំង និងកត្តារាំងស្ទះមួយចំនួនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ ដើម្បីធ្វើការកែលម្អឲ្យបានកាន់តែប្រសើរឡើង។ ដូចនេះការធ្វើសមាហរណកម្មជាមួយកម្មវិធីពាក់ព័ន្ធផ្សេងៗទៀត អាចកាត់បន្ថយបាននូវសកម្មភាពដែលត្រួតស៊ីគ្នា ហើយធ្វើឲ្យការប្រើប្រាស់ធនធានកាន់តែប្រសើរឡើង ដែលនេះគឺជាគន្លឹះសម្រាប់កសាងប្រព័ន្ធមួយដែលរឹងមាំ មានការសម្របសម្រួលល្អ និងមាននិរន្តរភាព។
គួរបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត Anirban Chatterjee នាយករងប្រចាំប្រទេសនៃអង្គការយូនីសេហ្វកម្ពុជា លោកស្រី Julia Battle ប្រធានផ្នែកសុខភាព និងអាហារូបត្ថម្ភនៃអង្គការយូនីសេហ្វកម្ពុជា លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកឱសថការី ថន ខៃលី ប្រធានឃ្លាំងឱសថកណ្តាល លោកស្រី Chiho Zusuki អ្នកឯកទេសសុខភាពជាន់ខ្ពស់ និងជាប្រធានក្រុមការងារសម្រាប់គម្រោង CNP លោកលោកស្រីតំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរសុខាភិបាលខេត្ត ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងអង្គការដៃគូរអភិវឌ្ឍ។ សរុបអ្នកចូលរួមផ្ទាល់មានចំនួន៩៤រូប និងចូលរួមតាមប្រព័ន្ធនិម្មិតចំនួន ៨៦៤រូប៕
















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន