ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺជំរុញឱ្យមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរបង្កើនការយកចិត្តទុកដាក់លើកិច្ចការងារ ដើម្បីឆ្លើយតបរាល់តម្រូវការពលរដ្ឋ
កំពង់ស្ពឺ៖ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានធ្វើការក្រើនរំឭកទៅដល់មន្ទីរជំនាញពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៩ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាពរាល់សំណើរ សំនូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ការជម្រុញបែបនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺក្រោមវត្តមានឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ប្រធានគណបញ្ជាការឯកភាពនិងជាអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ ដូច្នេះជាមន្ត្រី ជាអាជ្ញាធរគឺត្រូវតែចុះជាប់និងតាមដានរាល់សំណើរ សំនូមពរនិងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ ហើយក្នុងករណីទទួលបាននូវសំណើរ សំនូមពរ និងតម្រូវការក្នុងនាមជាមន្ត្រី ជាអាជ្ញាធរគឺត្រូវឆ្លើយតបឱ្យទាន់ពេលវេលា ក្នុងករណីមិនអាចដោះស្រាយបានត្រូវដាក់រាល់សំណើរនិងសំនូមពរទាំងនោះមករដ្ឋបាលខេត្តដើម្បីពិនិត្យនិងដោះស្រាយបន្ត។
ឯកឧត្តមបន្តថា រាល់ការផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុង ដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ក្នុងនោះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័នទៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ជាមួយនេះ ប្រធានគណបញ្ជាការឯកភាពនិងជាអភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់បន្ថែមថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅរវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក-ក្រុងនិងរដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយ ចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន។
សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយនេះ តំណាងពលរដ្ឋក្នុងក្រុងច្បារមនបានធ្វើការសំនូមពរដល់អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធឱ្យជួយពិនិត្យនិងដោះស្រាយចំពោះប្រជាពលរដ្ឋ ចំនួន៥គ្រួសាររំលោភយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិ សង់សំណង់មិនរៀបរយបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សុំឱ្យមានការកែលម្អស្ថានភាពផ្លូវក្នុងក្រុងជាច្រើនខ្សែកំពុងរងផលប៉ះពាល់ក្នុងខែវស្សាពិបាកក្នុងការធ្វើដំណើរ ស្ពានលូមួយចំនួនត្រូវបានជនឱកាសនិយមចាក់ដីរំលោភបិទមុខទឹកបង្កករជនលិច និងសុំឱ្យមានចុះបញ្ជីក្បាលដីបំពេញបន្ថែម។ជាងនេះបានសុំឱ្យមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈកុំចាំទាល់តែបានប្រយោជន៍ ទើបខ្នះខ្នែងនិងពន្លឿនលើកិច្ចការងារផ្តល់សេវា៕













-
PR NEWS1 day agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន4 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន4 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន5 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស