ព័ត៌មាន
ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសមាជិកសភាកូរ៉េ
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Hong Keewon សមាជិកសភាកូរ៉េ នៅវិមានរដ្ឋសភាជាតិកូរ៉េ។
ឯកឧត្តម ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះឯកឧត្តម Hong Keewon ដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួន២ដង និងបានព្យាយាមបកស្រាយអំពីស្ថានភាពពិត និងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់ឯកឧត្តម នៅក្នុងកិច្ចប្រជុំសភា និងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានផ្សេងៗ បន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូតក៏បានស្នើសុំឱ្យ ឯកឧត្តម Hong Keewon ជួយជំរុញបន្ថែមទៅលើការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទៅប្រទេសកម្ពុជា ដែលវិធានការនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម Hong Keewon បានសម្តែងការសោកស្តាយដែលយុវជនកូរ៉េបានស្លាប់ក្នុងទឹកដីកម្ពុជា ដែលវាបានបង្កឱ្យមានការប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជននៃប្រទេសទាំងសងខាង និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនកូរ៉េនៅកម្ពុជា និងប្រជាជនកម្ពុជានៅកូរ៉េ។ ឯកឧត្តមក៏បានបន្តថា រដ្ឋាភិបាល និងប្រជាជនកូរ៉េ គួរទទួលស្គាល់ការពិតអំពីមូលហេតុនៃការស្លាប់របស់យុវជនកូរ៉េនៅកម្ពុជា និងស្ថានភាពពិតរបស់កម្ពុជា ដែលកម្ពុជារក្សាបាននូវសុខសុវត្ថិភាពសម្រាប់អ្នកទេសចរទូទៅ ហើយរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញនូវឆន្ទៈសហការដោះស្រាយបញ្ហានេះផងដែរ។
ឯកឧត្តមក៏បានយល់ស្របនឹងសំណើរបស់ឯកឧត្តម ឯកអគ្គរាជទូត ថារដ្ឋាភិបាលកូរ៉េគួរបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទៅប្រទេសកម្ពុជា និងសន្យាថា នឹងលើកករណីនេះក្នុងកិច្ចប្រជុំសភានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាដែលបានគាំទ្រ និងចូលចិត្តឯកឧត្តមតាមរយៈ ការចែករំលែក និងចូលចិត្តផេក Facebook និង youtube ផ្ទាល់របស់ឯកឧត្តម៕
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន