ព័ត៌មាន
ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលក្រោយលទ្ធផលវិជ្ជមានជាបន្តបន្ទាប់លើការដោះស្រាយបញ្ហាជាមួយថៃ
ក្រោយបានឃើញជាក់ស្ដែងនូវលទ្ធផលវិជ្ជមានជាបន្តបន្ទាប់តាមរយៈយុទ្ធសាស្រ្ដ «ស្ងាត់តែមិនស្ងៀម» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានបង្ហាញការសាទរ និងជំនឿជឿជាក់កាន់តែខ្លាំងឡើងថែមទៀតចំពោះយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាលលើការដោះស្រាយជម្លោះជាមួយភាគីថៃ។
ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រលើការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើការបន្តដាក់ចេញនូវយន្តការជាច្រើន ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃឲ្យកាន់តែល្អប្រសើរឡើង និងឆ្ពោះទៅរកសន្តិភាព។ ជាក់ស្តែងថ្មីៗនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ( JBC ) ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះទៅបោះបង្គោលព្រំដែនបណ្តោះអាសន្ន ក្នុងគោលដៅធានាឲ្យបានអធិបតេយ្យភាព និងបូរណភាពទឹកដី ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ ការឯកភាពបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះក៏ជាសញ្ញាវិជ្ជមានខ្ពស់មួយទៀត ដើម្បីឈានទៅធ្វើឲ្យស្ថានភាពនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ កាន់តែមានភាពប្រសើរវិញ។
សូមបញ្ជាក់ថា ទាក់ទិននឹងបញ្ហាជម្លោះព្រំដែននេះដែរ ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា នៅតែប្រកាន់ខ្ជាប់ខ្ពស់លើគោលជំហរសន្តិភាព ដោយរក្សាបាននូវបទឈប់បាញ់ បន្តគោរពបាននូវកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ និងព្យាយាមដោះស្រាយបញ្ហាតាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិជាសំដៅធ្វើយ៉ាងណារក្សាសន្តិភាពរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ លីហេង
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន