ព័ត៌មាន
សហជីព៖ របាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សទាក់ទងពលករមកពីថៃគ្មានមូលដ្ឋានច្បាស់លាស់
សហជីពកម្មករ មកតាមបណ្តា រាជធានី-ខេត្ត មើលឃើញថា របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលចុះផ្សាយកាលពីពេលថ្មីៗនេះ ទាក់ទងនឹងពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ គឺជារបាយការណ៍គ្មានមូលដ្ឋានច្បាស់លាស់ គ្មានវិជ្ជាជីវៈ និងមានចរិតញុះញង់បង្ខូចរាជរដ្ឋាភិបាល។
តំណាងសហជីពកម្មករ មកពីតាមបណ្តា រាជធានី-ខេត្ត បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះថា ជាក់ស្តែងបណ្តាសហជីព បានមើលឃើញថា ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាននៅគ្រប់លំដាប់ថ្នាក់ បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងជួយសម្របសម្រួលផ្តល់ឱកាសការងារជូនពលករ និងអតីតពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ តាំងពីនៅតាមបណ្តាច្រកព្រំដែនអន្តរជាតិនានា រហូតដល់មូលដ្ឋានផ្ទះសំបែងរបស់ពលករនៅតាមរាជធានីខេត្ត សំដៅផ្តល់ឱកាសការងារ និងទប់ស្កាត់ការវិលត្រលប់ទៅរកការងារចំណាកស្រុកនៅក្រៅប្រទេស។
បណ្តាសហជីពកម្មករលើកឡើងថា របាយការណ៍ដែលបានចុះសាកសួរ មនុស្ស ៥០ នាក់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) យកមកពីធ្វើជារបាយការណ៍អន្តរជាតិនោះគឺ មិនមានភាពច្បាស់លាស់ គ្មានការថ្លឹងថ្លែងពីភាពពិត និងមានបំណងញុះញង់មួលបង្កាច់ការរាជរដ្ឋាភិបាល ដែលបានដែលកំពុងខិតខំប្រឹងប្រែងជួយបងប្អូនពលករខ្មែរវិញមកពីប្រទេសថៃឱ្យទទួលបានការងារធ្វើ និងប្រកបរបបរចិញ្ចឹមជីវិតនៅក្នុងប្រទេស។
ទាក់ទិននឹងរបាយការណ៍នេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការ HRW នេះដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារដែលជាសេនាធិការ កំពុងបន្តខិតខំជួយសម្របសម្រួលបងប្អូនពលករមកពីប្រទេសថៃដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះបានធ្វើយុទ្ធនាការផ្ដល់ឱកាសការងារភ្លាមៗដល់ពលការវិលត្រលប់ពីថៃ និងការចុះឈ្មោះរកការងារធ្វើតាមប្រព័ន្ធទូរសព្ទ លេខ ១២៩៧ជាដើម ខណៈមកទល់ពេលនេះ បងប្អូនពលករបានទទួលឱកាសការងារធ្វើក្នុងប្រព័ន្ធបានប្រមាណជាង២៨ម៉ឺននាក់ ហើយក្រសួងកំពុងមានឱកាសការងារប្រមាណ ៨ម៉ឺនកន្លែង កំពុងរងចាំពលករចូលធ្វើការងារ៕ អត្ថបទ ស៊ុម សុខជា






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន