ព័ត៌មាន
អាកាសចរណ៍ស៊ីវិល សម្រេចបង្កើតក្រុមការងារគ្រប់គ្រងនៅតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ
មកដល់ពេលនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានសម្រេចបង្កើតក្រុមការងារមួយក្រុម ដើម្បីដឹកនាំ និងសម្របសម្រួលលើការងារច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅតាមព្រលានទំាងអស់នៅកម្ពុជា។
ថ្លែងក្នុងពិធីប្រកាសសម្រេចបង្កើតក្រុមការងារដឹកនាំ និងសម្របសម្រួលលើការងារច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាស្ថាប័នរដ្ឋ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីរាជរដ្ឋាភិបាល ដូចនេះដើម្បីឱ្យព្រលានយន្តហោះទំាងអស់នៅកម្ពុជា កាន់តែធានាបាននូវប្រសិទ្ធភាពការងារ ទើបអាកាសចរណ៍ស៊ីវិលសម្រេចបង្កើតក្រុមការងារគ្រប់គ្រងមួយក្រុម ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីរៀបចំក្នុងព្រលានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមលក្ខណៈដោះស្រាយនៅពេលមានបញ្ហាណាមួយនឹងកើតឡើង ត្រៀមឆ្លើយតប និងសម្របសម្រួលជាមួយអ្នកដំណើរ ពិសេសដើម្បីគ្រប់គ្រងមន្ត្រី គ្រប់អង្គភាព រួមនឹងវិស័យឯកជន ដែលបានបម្រើការងារនៅតាមអាកាសយានដ្ឋានអន្តរជាតិ ឱ្យអនុវត្តន៍ត្រូវនឹងតួនាទីភារកិច្ចក្នុងការអាកាសយានដ្ឋាន និងដើម្បីផ្តល់ភាពងាយស្រួលដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានត្រៀមលក្ខណៈរាយការណ៍ជូនរាជរដ្ឋាភិបាលបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម សយ សុខាន់ បានបន្តទៀតថា ចាប់ពីសេចក្តីសម្រេចនេះតទៅ សូមឱ្យក្រុមការងារ ដែលបានសម្រេចបង្កើតឡើងនាពេលនេះ ត្រូវអនុវត្តន៍ការងារឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីជៀសវាងការអនុវត្តខុសពីតួនាទីភារកិច្ច ហើយត្រូវអនុវត្តការងារឱ្យសកម្ម ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាដែលអាចនឹងកើតឡើងជាយថាហេតុ៕ អត្ថបទ៖ គង់ រ៉េន






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន