ព័ត៌មាន
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ក្នុងនោះកិច្ចប្រជុំបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
ពិធីសារទី១១និងទី១២នេះ ត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយសម្រេចបានការចុះហត្ថលេខាលើពិធីសារទី១១ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសារទី១២ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។ ពិធីសារទី១១និងទី១២នេះ បង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងចំណោម រដ្ឋសមាជិកអាស៊ាន កាត់បន្ថយការរឹតត្បិតនៃលក្ខខណ្ឌពាណិជ្ជកម្មចំពោះសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស លើការប្រព្រឹត្តទៅឆ្លងដែនវិនិយោគពីប្រទេសមួយទៅប្រទេសមួយទៀត និងបន្តធ្វើសេរីភាវូបនីយកម្មលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសឱ្យកាន់តែទូលំទូលាយថែមទៀតនៅក្នុងតំបន់អាស៊ាន។
ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី១១និងទី១២នេះ ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) បំពេញកាតព្វកិច្ចក្នុងនាមរដ្ឋសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ានតែមួយ តាមរយៈការកសាងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ (២) ជំរុញឱ្យកាន់តែល្អប្រសើរលើសកម្មភាពការងារសមាហរណកម្មនៅក្នុងតំបន់អាស៊ាននៃវិស័យអាកាសចរណ៍ស៊ីវិល តាមរយៈការបើកចំហទីផ្សារបន្ថែមនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និង (៣) ទាក់ទាញបន្ថែមទៀតនៃការ វិនិយោគលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ពីបណ្តាប្រទេសសមាជិកអាស៊ាន។ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ មានរដ្ឋសមាជិកអាស៊ានចំនួន ៨ប្រទេស រួមមាន ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ចំណែកពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១២ មានរដ្ឋសមាជិកអាស៊ានចំនួន ៦ប្រទេស រួមមាន ព្រុយណេ ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងវៀតណាម៕



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន