ព័ត៌មាន
កម្ពុជា-ឡាវ ប្តេជ្ញា កសាងព្រំដែនរួមប្រកបដោយ សន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ
តបតាមការអញ្ជើញរបស់ ឯកឧត្តម ថងសាវណ្ណ ភុមវិហា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៥ នៃ គណៈកម្មការចម្រុះ កម្ពុជា-ឡាវ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃ ទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ជាលទ្ធផល កម្ពុជា-ឡាវ បានឯកភាពគ្នាជាច្រើនចំណុច ក្នុងនោះ ប្រទេសទាំងពីរ បាន ប្តេជ្ញា កសាងព្រំដែនរួមប្រកបដោយ សន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។
តាមរយៈ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្ដីពី “លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី” បានបង្ហាញថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ភាគីទាំងពីរបានកោតសរសើរចំពោះលទ្ធផលសំខាន់ៗ នៃការកំណត់ ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ហើយបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជម្រុញការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ កសាងព្រំដែនរួមប្រកបដោយ សន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល តាមរយៈការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់ ពាក់ពន្ធ័នឹងវិស័យនេះឱ្យកាន់តែសកម្ម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណចំពោះមិត្តឡាវ ដែលបានផ្គត់ផ្គង់អគ្គិសនី ដើម្បីបំពេញតម្រូវការ របស់ខ្លួន។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន កសិកម្ម ការតភ្ជាប់ការដឹកជញ្ជូន ទេសចរណ៍ ការតភ្ជាប់ប្រជាជន និងប្រជាជន ព្រមទាំងវិស័យអប់រំ។
គួរបញ្ជាក់ថា នៅក្នុងជំនួបសម្ដែងការគួរសមដាច់ដោយឡែកចំពោះ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន, ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាបងប្អូន និងកក់ក្តៅរវាង ប្រទេសទាំងពីរហើយបានបញ្ជាក់ អំពីការធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាព ភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងកម្ពុជា-ឡាវកាន់តែស៊ីជម្រៅ ស្របតាមស្មារតីមិត្តភាពជាប្រពៃណី និង ភាពជាអ្នកជិតខាងល្អ៕






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន