ព័ត៌មាន
អគ្គនាយកផ្សារមូលបត្រកម្ពុជារំពឹងថា ទំហំជួញដូរផ្សារមូលបត្រក្នុងឆ្នាំ២០២៦ នឹងហក់ឡើងខ្លាំង
ភ្នំពេញ ៖ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) រំពឹងថា ទំហំជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា នៅឆ្នាំ២០២៦ នឹងហក់ឡើងខ្លាំង គាំទ្រដោយក្រុមហ៊ុនថ្មីមកចុះបញ្ជីបន្ថែម និងចំនួនវិនិយោគិនចុះឈ្មោះគណនីជួញដូរ បាននិងកំពុងបន្តកើនឡើង ដែលនឹងជួយជ្រោម ជ្រែងដល់ការរីកលូតលាស់បន្ថែម។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) នៅក្នុងកម្មវិធី My First Stock 2025 នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញផ្សារមូលបត្រនេះ ដោយសារការផ្ទុះសង្គ្រាមនៅតាមព្រំដែនដែលបង្ក ដោយប្រទេសជិតខាង នៅក្នុងឆ្នាំ២០២៥នេះ ឃើញថា ទំហំជួញដូរនៅក្នុងផ្សារមូលបត្រ បានថយចុះខ្លះៗ ប៉ុន្តែមិនប៉ះពាល់ដល់ សកម្មភាពទិញ-លក់នោះឡើយ ដោយឯកឧត្តមនៅតែមានសុទិដ្ឋិនិយមខ្ពស់ ខណៈចំនួនវិនិយោគិននៅតែបន្តកើនឡើង ក្នុងនោះបើ គិតត្រឹមចុងខែ តុលា ឆ្នាំ២០២៥ ផ្សារមូលបត្រមានគណនីជួញដូរសរុបជាង ៦៨ ពាន់គណនី នឹងរំពឹងថា ដល់បំណាច់ឆ្នាំនេះ នឹង កើនដល់ ៧០ ពាន់គណនី បន្ថែមទៀត។
ឯកឧត្តម បន្តឱ្យដឹងថា សម្រាប់ការជួញដូរវិញនៅក្នុងឆ្នាំ២០២៥, ទំហំជួញដូរនៅក្នុងផ្សារមូលបត្របានថយចុះខ្លះៗ ប្រហាក់ ប្រហែលឆ្នាំ២០២៤ ដែលការជួញដូរមានចន្លោះពី ១០ ម៉ឺនដុល្លារ ទៅ ១៥ ម៉ឺនដុល្លារ គិតជាមធ្យមក្នុងមួយថ្ងៃ, ចំណែកនៅពេលផ្ទុះ សង្រ្គាមរយៈពេល៥ថ្ងៃ នៅតាមព្រំដែនដែលបង្កដោយប្រទេសជិតខាង សកម្មភាពជួញដូរមានសកម្មភាពស្ងាត់ខ្លាំង ប៉ុន្តែបន្ទាប់ពី សង្គ្រាមបានស្ងប់ស្ងាត់ ការជួញដូរក៏មានសម្ទុះងើបឡើងវិញ នឹងរំពឹងថា នៅឆ្នាំ២០២៦ ខាងមុខ ការជួញដូរនឹងហក់ឡើងខ្លាំង ស្រប ពេលនៅចុងឆ្នាំនេះ ផ្សារមូលបត្រកម្ពុជានិងទទួលបានក្រុមហ៊ុនថ្មីមកចុះបញ្ជី ដែលនិងជួយគាំទ្រដល់ការរីកលូតលាស់បន្ថែម។
ជុំវិញផ្សារមូលបត្រនេះ, ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលកកម្ពុជា ថ្មីៗនេះបាន លើកឡើងឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា ប្រមូលសាច់ប្រាក់ពីទីផ្សារមានទឹកប្រាក់ក្នុងរង្វង់ប្រមាណ ៥៥០ លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនចំនួន ១១ ដែលបានបោះផ្សាយមូលបត្រ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយមូលបត្របំណុល រួម ទាំងមូលបត្របំណុលបៃតង និងប័ណ្ណធានានិរន្តរភាព។ តាមរយៈនេះ, នៅក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០២៦ ខាងមុខ ទីផ្សារនេះនឹង អាចផ្តល់ឱកាសដល់ការប្រមូលសាច់ប្រាក់អាចបានលើសពី ១ ប៊ីលានដុល្លារអាម៉េរិក ខណៈដែលផ្សារមូលបត្រកម្ពុជា បាននិងកំពុង ចាប់ដៃគូរជាមួយក្រុមហ៊ុនមានសក្តានុពល បម្រើលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន