ព័ត៌មាន
ឯកឧត្តម ឌិត ទីណា ស្នើរកាណាដាពិនិត្យលទ្ធភាពវិនិយោគវិស័យកសិកម្ម ពិសេសការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា
ភ្នំពេញ : ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ភាគីកាណាដាពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្ម ក៏ដូចជាការផ្តល់នូវបច្ចេកទេសកសិកម្មពីជំនាញការកាណាដា សំដៅអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
ក្នុងជំនួបការងារ រវាងឯកឧត្តម គ្រីសស្ទៀន ដេសរ៉ូស (Christian DesRoches) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការបើកស្ថានទូតកាណាដានៅព្រះរាជាណាចក្រកម្ពុជា និងលទ្ធភាពនៃការបង្កើនការវិនិយោគលើវិស័យកសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ខណៈប្រទេសកាណាដា ចាប់អារម្មណ៍លើកសិផលសក្តានុពលកម្ពុជា រួមមាន៖ ស្វាយចន្ទី ម្រេចកំពត និងកាហ្វេកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ភាគីកាណាដាពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្ម ការផ្តល់នូវបច្ចេកទេសកសិកម្មពីជំនាញការកាណាដា សំដៅអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាពដល់គ្រឹះស្ថានកសិកម្មទាំងបីនៃក្រសួងកសិកម្ម ជាពិសេសរាជបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ដែលផ្តោតលើការស្រាវជ្រាវ និងពិសោធន៍ជាសំខាន់។
បើតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចប្រជុំបញ្ចប់ដោយលទ្ធផលជាផ្លែផ្កា ដោយឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បង្ហាញគោលជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ការពង្រឹងកសិ-ពាណិជ្ជកម្ម បំពេញបន្ថែមទៅវិញទៅមកជាដៃគូល្អ និងផ្តល់ផលចំណេញរួមគ្នា៕
អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន