ព័ត៌មាន
អបអរសាទរ ទីបំផុតកម្មវិធី Sela Pak Hip Hop Battle បានរកឃើញម្ចាស់ជើងឯកជ័យលាភីទាំង០២ វិញ្ញាសាហើយ
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធី Sela Pak Hip Hop Battle បានធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ទាំង០២វិញ្ញាសា ដែលមានក្រុមចូលរួមចំនួន ២៦ក្រុម ក្នុងនោះដែរក្រុមដែលចូលរួមប្រកួតនីមួយៗបានខិតខំប្រឹងប្រែងបញ្ចេញយ៉ាងអស់ពីសមត្ថភាព នៅពីមុខគណៈកម្មការ និងទស្សនិកជន។ កាន់តែពិសេសមានការគាំទ្រ និងស្រែកហូយ៉ាងពេញទំហឹងពីសំណាក់ទស្សនិកជនក្នុងទីតាំងកម្មវិធីថែមទៀតផង
ក្រោយការប្រកួតយ៉ាងជក់ចិត្តដិតអារម្មណ៍ ទីបំផុតយើងបានរកឃើញក្រុមរាំឆ្នើមដែលជាប់ជ័យលាភីសម្រាប់វិញ្ញាសា Breaking ដែលពួកគាត់អញ្ជើញមកពីបណ្ដារប្រទេសផ្សេងៗរួមមាន (១)ក្រុមជ័យលាភីលេខ១ មានឈ្មោះថា B Boy Mole & B Boy Bersin មកពីប្រទេសវៀតណាម (២)ក្រុមរាំជាប់ជ័យលាភីលេខ២ មានឈ្មោះ B Boy Tinkey មកពីប្រទេសវៀតណាម & B Girl Jazzy មកពីប្រទេសតួគី (៣)និងក្រុមរាំជាប់ជ័យលាភីលេខ៣ មានឈ្មោះ B Boy Firebird & B Boy Rattana មកពីប្រទេសកម្ពុជា។ ជាមួយគ្នានេះផងដែរ យើងបានរកឃើញក្រុមរាំឆ្នើមដែលជាប់ជ័យលាភី លើវិញ្ញាសា All Styles ផងដែរ ដែលក្រុមរបស់ពួកគាត់មានឈ្មោះដូចជា (១)ក្រុមជាប់ជ័យលាភីលេខ១ មានឈ្មោះថា Firebire & john មកពីប្រទេសកម្ពុជា(២)ក្រុមរាំជាប់ជ័យលាភីលេខ២ មានឈ្មោះថា Kim Siyung & Sovann មកពីប្រទេសកម្ពុជា(៣)និងក្រុមរាំជាប់ជ័យលាភីលេខ៣ មានឈ្មោះ Pich & Kon Neak មកពីប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្នុងនោះក្រុមដែលជាប់ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារ ពានរង្វាន់ចំនួន០១ និងកាដូ ចំនួន០១, ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ២៥០ដុល្លារ និងកាដូ ចំនួន០១, ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ០៣ ទទួលបានប្រាក់រង្វាន់ចំនួន ១៥០ដុល្លារ និងកាដូ ចំនួន០១
សូមរំលឹកផងដែរថា គោលបំណងនៃកម្មវិធីប្រកួតរាំចង្វាក់បែប Hip Hop នេះគឺចង់ឱ្យប្រជាជនខ្មែរយល់កាន់តែច្បាស់អំពីការរាំចង្វាក់ HIP HOP ក៏ដូចជាលើកទឹកចិត្តដល់យុវជនដែលមានជំនាញផ្នែកសិល្បៈរាំបែប HIP HOP អាចមានកន្លែងបញ្ចេញនូវ សមត្ថភាព និងទេពកោសល្យ ដែលខ្លួនមាន ជាពិសេសទៅទៀតអាចផ្ដល់ឱកាសដល់ពួកគាត់ក្នុងអាជីបជាសិល្បករ រាំចង្វាក់ HIP HOP ថែមទៀតផង៕
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន