ព័ត៌មាន
អនុប្រធានទី១ ព្រឹទ្ធសភាចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ព និងគ្រួសារកងទ័ពនៅខេត្តចំនួនពីរ
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាង ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទីប្រឹក្សានិងសមាជិកខុទ្ទកាល័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកា ជូនវីរយុទ្ធជនការពារប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងគ្រួសារយុទ្ធជនចំនួន៣០០គ្រួសារ ក្នុងបរិវេណទីស្នាក់ការកងពលតូចថ្មើជើងលេខ៤២ និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាតាមន្តសែនជ័យ ដែលស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នៅរសៀលថ្ងៃដដែល ឯកឧត្តមអនុប្រធានទី១ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ និងថវិកាប្រគល់ជូនយោធភូមិភាគទី៥ និងគ្រួសារយុទ្ធជន ចំនួន៤០០គ្រួសារ នៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៥ ខេត្តបាត់ដំបង។ ក្នុងកិច្ចសំណេះសំណាលក្នុងកម្មវិធីទាំងពីរខាងលើ ឯកឧត្តមអនុប្រធានទី១ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរយុទ្ធជនដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំ តស៊ូ ក្រាញននៀល ការពារទឹកដីមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជន ដែលបានរួមចំណែកតស៊ូប្តូរផ្តាច់ លះបង់គ្រួសារ កូន ចៅ ជាទីស្រឡាញ់ ដើម្បីប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវការដឹងគុណនិងគារវកិច្ចដ៏ជ្រាលជ្រៅ ចំពោះវីរភាពអង់អាចក្លាហាន មោះមុតដ៏គួរឱ្យកោតស្ញប់ស្ញែងរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន សូមជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ កម្ចាត់បច្ចាមិត្តឈ្លានពានឱ្យវិនាសអន្តរាយ។
ជាមួយនឹងការសម្តែងនូវមនោសញ្ចេតនាជាភាតរៈ រួមសុខរួមទុក្ខជាមួយបងប្អូនយុទ្ធជន និងប្រជាពលរដ្ឋ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះទឹកចិត្តស្នេហារជាតិ សាមគ្គីឯកភាពជាតិ ជាធ្លុងមួយ នៅគ្រប់ស្រទាប់សង្គមជាតិ គាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈជួយដល់សមរភូមិមុខ ក្នុងការការពារទឹកដីមាតុភូមិកម្ពុជា វាយបំបាក់ឱ្យបរាជ័យរាល់ការប៉ុនប៉ងរំលោភបំពាន និងមហិច្ឆតាប្លន់ទឹកដីរបស់ពួកចោរឈ្លានពាន។
ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានជំនឿជឿជាក់មកលើការដឹកនាំប្រកបដោយគិតិបណ្ឌិត និងវៃឆ្លាតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ៕









-
PR NEWS1 day agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន4 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន4 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន4 days agoវិស័យឯកជន៖ កម្ពុជាកំពុងឈរលើមាគ៌ា ឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០