ព័ត៌មាន
ពលរដ្ឋខ្មែរប្រមាណ ៤ ០០០ នាក់ចូលរួមសមាធិ ក្រោមប្រធានបទ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព»
នៅល្ងាចថ្ងៃទី២៩ វិច្ឆិកា ម្សិលមិញនេះ ប្រជាពលរដ្ឋប្រមាណ ៤ ០០០នាក់ បានមកជួបជុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិក ចូលរួមក្នុងវិធីសមាធិ ក្រោមប្រធានបទ«ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព»។ ការសមាធិនេះ កម្មវិធីមួយរបស់គម្រោងស្អាត ក្រោមការចូលរួម ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត វត្តមានរបស់ ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ រួមទាំងមានការសម្តែងធម្មទេសនាពី ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានលើកឡើងដែរថា នេះជាការជួបជុំបង្ហាញពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ។ សាមគ្គីភាពជាធ្លុងមួយ សាមគ្គីភាពបង្ហាញពីការគាំទ្រ ដល់រាជរដ្ឋាភិបាល គាំទ្រលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ក្នុងការការពារមាតុភូមិទឹកដី។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម ក៏បានលើកឡើងដែរថា នេះក៏ជាការជួបជុំ ធ្វើឱ្យផ្លូវចិត្តម្នាក់ៗ បានស្ងប់។ ស្ងប់ពីបញ្ហាដែលកម្ពុជា បានជួបប្រទះជាច្រើន នៅក្នុងឆ្នាំ ២០២៥នេះ។
ស្របគ្នានឹងការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផងដែរ អ្នកចូលរួមទូទៅលើកឡើងដូចគ្នាថា នេះជាការជួបជុំដ៏សំខាន់។ ជាការជួបជុំលាងសម្អាតផ្លូវចិត្ត ធ្វើឱ្យចិត្តបានស្ងប់ ធូរស្រាល ពីបញ្ហានានាដែលគ្រប់គ្នាជួបប្រទះ ពិសេសបញ្ហាព្រំដែនដែលមិនទាន់បិទបញ្ចប់។ លើសពីនេះ ក៏ជាការជួបជុំបង្ហាញពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ បង្ហាញពីការស្រឡាញ់សន្តិភាពរបស់ខ្មែរ។
គួរបញ្ជាក់ដែរថា នៅក្នុងកម្មវិធីសមាធិនេះ សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព ជាសមាជិកថេរភាពសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱវាទរៀបចំកម្មវិធីនេះឡើង និងបានសម្តែងធម្មទេសនា ។ ទន្ទឹមនិងនេះ លោក នឹម ឈុន្នី បានដឹកនាំធ្វើសមាធិដើម្បីអប់រំចិត្តឲ្យក្លាយទៅ កូនល្អ ពលរដ្ឋល្អ ដោយផ្តោតចម្បងទៅលើស្អាតកាយ ស្អាតវាចា និងចិត្តស្អាត និងជាពិសេសក្លាយជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ៕ អត្ថបទ៖ គឹមហុក















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន