ព័ត៌មាន
រដ្ឋមន្រ្ដី៖ ការអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ខ្នងផ្សារ ជាទេសចរណ៍ផ្អែកលើធម្មជាតិជួយអភិរក្សបរិស្ថាន វប្បធម៌ និងលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋាន
នៅក្នុងឱកាសនៃការចុះពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ ជាចំណងដៃថ្មីមួយទៀត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ការជំរុញការអភិវឌ្ឍគោលដៅលំហែបៃតងផង និងជួយបង្កើនសមត្ថភាពចំណេះដឹង ដល់សហគមន៍ក្នុងការផ្ដល់សេវាកម្មទេសចរណ៍ផង នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋានកាន់តែប្រសើរ។
«ការអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ គឺជាការអភិវឌ្ឍន៍បែប«អេកូទេសចរណ៍ធម្មជាតិ»គឺជាទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិ ដែលមានគោលបំណងសំខាន់ ក្នុងការការពារនិងអភិរក្សបរិស្ថានធម្មជាតិ និងវប្បធម៌ក្នុងតំបន់ ជួយលើកកម្ពស់ជីវភាពរស់នៅ ជួយឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន មានសុខភាពល្អ ចូលរួមផ្តល់បទពិសោធន៍ល្អដល់ភ្ញៀវទេសចរណ៍ និងការធ្វើដំណើរក្នុងតំបន់ព្រៃភ្នំប្រកបដោយការទទួលខុសត្រូវ។» មានប្រសាសន៍បន្ថែម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្តថា អ្នកទេសចរណ៍ បានមកកម្សាន្តផង និង មករៀនសូត្រពីធម្មជាតិផង នៅក្នុងតំបន់ដ៏ស្រស់ស្អាតនិងកម្រនៅកម្ពុជា។
សូមបញ្ជាក់ថា៖ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ នៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ រួមមានផ្លូវចូលប្រវែងជាង៧ គ.ម ចំណតឡាន ប្រពន្ធ័ទឹកស្អាត ការបំពាក់អំពូលសូឡា ក្លោងទ្វាធំផ្លូវចូល ការដាំលម្អរុក្ខជាតិ និងផ្កាក្ងោកដ៏ស្រស់បំព្រង បន្ទប់ទឹក កន្លែងលក់អាហារ និងភេសជ្ជៈ កន្លែងសង្គ្រោះបន្ទាន់ កន្លែងបោះតង់ ផ្លូវថ្មើរជើរក្នុងព្រៃ បានកំពុងលេចចេញជារូបរាងជាបណ្តើរៗហើយ ដើម្បីទុកជាប្រយោជន៍ជូនសហគមន៍តំបន់ខ្នងផ្សារ។ សមិទ្ធផលទាំងអស់ ដែលគ្រោងរៀបចំឡើងជាបន្តបន្ទាប់ នឹងឆ្លើយតបតាមគោលបំណង ដ៏ពិសិដ្ឋរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញធ្វើដំណើរកម្សាន្ត លើភ្នំខ្នងផ្សារ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ និងបានចង្អុលបង្ហាញនិងណែនាំឱ្យក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់ខ្នងផ្សារនេះ ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាសហគមន៍មូលដ្ឋានឱ្យមាននិរន្តរភាព មានន័យថា «ការអភិវឌ្ឍតំបន់ខ្នងផ្សារត្រូវតែផ្តល់ផលប្រយោជន៍ និងចំណូលបន្ថែមទៅដល់សហគមន៍នៅទីនោះ» ក៏ដូចជាជួយដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ផងដែរ៕
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច