ព័ត៌មាន
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅ UN៖ អ្នករាយការណ៍ពិសេសត្រូវបានជំរុញឱ្យចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅចំពោះបញ្ហាសិទ្ធិមនុស្សនៅតាមបណ្តោយព្រំដែន
ទីក្រុងហ្សឺណែវ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ សូមកោតសរសើរចំពោះសេចក្តី ប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត មុនតាបិន។ ទោះជាយ៉ាងណាស្ថានបេសកកម្មកត់សម្គាល់ឃើញថា សេចក្តីប្រកាសព័ត៌មាននេះពុំបានផ្តោតសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែនឡើយ។
១. សេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោក មុនតាបិន ទាក់ទងនឹងជម្លោះ ប្រដាប់អាវុធដែលកំពុងបន្តកើតមានឡើងរវាងកម្ពុជា និងថៃនៅតាមបណ្តោយព្រំដែនត្រូវ បានចេញផ្សាយ បន្ទាប់ពីមានការព្រួយបារម្ភជាបន្តបន្ទាប់ទាក់ទងនឹងភាពចាំបាច់ដែល តម្រូវឱ្យអ្នករាយការណ៍ពិសេសមានសកម្មភាពទាន់ពេលវេលា ជុំវិញការរាយការណ៍អំពី ការបំពានច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌ដែលកើតមានឡើងពីស្ថានការណ៍នេះ។
២. ខណៈដែលកម្ពុជាកោតសរសើរចំពោះសេចក្តីថ្លែងការណ៍ជាសាធារណៈនេះ កម្ពុជាយល់ ឃើញថា ភាពធ្ងន់ធ្ងរ និងភាពជាក់លាក់នៃបញ្ហាដែលបានលើកឡើង ទាំងនៅចំពោះ មុខអ្នករាយការណ៍ពិសេស និងនៅក្នុងវេទិកាអន្តរជាតិនានា រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្ស ផងដែរនោះ គួរតែត្រូវទទួលបានការយកចិត្តទុកដាក់ និងផ្តោតសំខាន់ច្រើនជាងនេះ។ ការបញ្ចេញមតិយោបល់ជាលក្ខណៈទូទៅ និងទូលំទូលាយបែបនេះពុំបានឆ្លុះបញ្ចាំង ពេញលេញ ស្របតាមព័ត៌មានដែលបានចងក្រង ឬហានិភ័យចំពោះមុខដែលប្រជាជន ស៊ីវិលរងផលប៉ះពាល់នោះទេ។
៣. កម្ពុជាសូមរំលឹកថា ស្តង់ដានៃឯករាជ្យភាព ភាពមិនលម្អៀង ការប្រកាន់វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ត្រឹមត្រូវ ដែលជាមាគ៌ាណែនាំចំពោះការអនុវត្តនៅក្នុងប្រព័ន្ធនីតិវិធី ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវបានកំណត់នៅក្នុងក្រមប្រតិបត្តិសម្រាបអ្នកកាន់
ក្រមប្រតិបត្តិនេះ តម្រូវឱ្យអ្នកកាន់អាណត្តិធានាថា កិច្ចអន្តរាគមន៍របស់ពួកគេត្រូវមានលក្ខណៈមិនលម្អៀង ត្រឹមត្រូវ និងជាក់លាក់ ហើយពួកគេត្រូវផ្តល់ការពិចារណាត្រឹមត្រូវ និងពិតប្រាកដចំពោះ ព័ត៌មានដែលផ្តល់ជូនដោយរដ្ឋពាក់ព័ន្ធទាំងអស់។ កម្ពុជាកត់សម្គាល់ថា ភស្តុតាង និងការ ព្រួយបារម្ភផ្នែកច្បាប់ ដែលបានផ្តល់ទៅអ្នកកាន់អាណត្តិជាបន្តបន្ទាប់ មិនទាន់ទទួលបាន ការយកចិត្តទុកដាក់សមស្របនៅឡើយទេ ហើយសង្ឃឹមថា ការចូលរួមនៅពេលអនាគត នឹងមានភាពច្បាស់លាស់ តម្លាភាព និងការប្តេជ្ញាចិត្តខ្ពស់ជាងនេះ ក្នុងកម្រិតដែលអ្នកកាន់ អាណត្តិត្រូវមាន។
៤. ដោយមើលឃើញពីហានិភ័យធ្ងន់ធ្ងរដែលប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែនកំពុង ប្រឈមមុខនៅពេលបច្ចុប្បន្ន កម្ពុជាជឿជាក់ថា ការចូលរួមកាន់តែគ្រប់ជ្រុងជ្រោយបន្ថែម ទៀតនឹងរួមចំណែកធំធេងក្នុងការដោះស្រាយស្ថានការណ៍នេះ។ ការចូលរួមដោះស្រាយ បញ្ហាដោយបើកចំហ និងស៊ីជម្រៅពីសំណាក់អ្នករាយការណ៍ពិសេសនៅតែមានសារៈ សំខាន់។ អាស្រ័យហេតុនេះ កម្ពុជាសង្ឃឹមថា លោក មុនតាបិន នឹងបន្តប្រកាន់ខ្ជាប់ចំពោះ ក្រមប្រតិបត្តិ និងធ្វើការពិចារណាដោយប្រុងប្រយ័ត្នចំពោះការព្រួយបារម្ភដែលកើតមាន ឡើង ក្នុងន័យចូលរួមពង្រឹងសុចរិតភាពនៃប្រព័ន្ធនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្ស។
យោងតាមចំណុចដែលបានលើកឡើងខាងលើ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាលើកទឹកចិត្តឱ្យ លោក វីទីត មុនតាបិន បន្តគោរពក្រមប្រតិបត្តិ និងឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា ចំពោះស្ថានការណ៍បន្ទាន់ដែលប៉ះពាល់ដល់ប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែន។ កម្ពុជា បន្តប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្ថាបនាជាមួយនឹងយន្តការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងទន្ទឹងរង់ចាំឱ្យមានការចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅ ចំពោះការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សដែលមានឡើងពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។




-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន5 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត