ព័ត៌មាន
មន្រ្ដីជំនាញ៖ ការបោះបង្គោលព្រំដែនបណ្ដោះអាសន្នលេខ៤៣ ផ្អែកតាមឯកសារច្បាស់លាស់
ឆ្លើយតបទៅនឹងមតិមួយចំនួនដែលបានលើកឡើងថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា និងថៃ នៅត្រង់ចំណុច បង្គោលលេខ ៤៣ មានចូលមកលើដីកម្ពុជាក្នុងចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ, ឯកឧត្តម ឡាយ សៀងលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ការការចុះរុករក និងកំណត់ទីតាំងបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា-ថៃ គឺផ្អែកទៅលើឯកសារដែលបន្សល់ទុករបស់បារាំងដែលបានបន្សល់ទុកក្នុងឆ្នាំ១៩១៩ ដែលជាឯកសារចុងក្រោយ និងឯកសារពាក់ព័ន្ធជាច្រើនទៀត ដូច្នេះការបោះបង្គោលនេះគឺមានភាពច្បាស់លាស់ ត្រឹមត្រូវ មិនដូចការលើកឡើងរបស់មតិមួយចំនួនខុសពីការពិតនោះទេ។
ឯកឧត្តម ឡាយ សៀងលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងទៀតថា គណៈកម្មាព្រំដែន បារាំង-សៀម ដែលបានបន្សល់ទុកការពីឆ្នាំ១៩១៩ ត្រង់ចំណុចបង្គោលព្រំដែនលេខ ៤៣ គឺជាបង្គោលបេតុង។ បង្គោលនេះស្ថិតនៅក្នុងចន្លោះ ភូមិយាងដង្គំ របស់កម្ពុជា និងភូមិ គោកធ្យូង របស់ថៃ ដូច្នេះបង្គោលនេះដែលអាចកំណត់ទៅបានគឺបានកំណត់ទៅតាមប្លង់ដែលបានបន្សល់ទុកដោយគណៈកម្មាកិច្ចការព្រំដែនបានកំណត់ព្រំដែនក្នុងឆ្នាំ ១៩១៩ បារាំង-សៀម ស្ថិតនៅត្រង់ចំណុចអូររលំឬស្សី ដែលជាអូរក្រែព្រំដែន បែកចេញពីអូរស្ទឹងកូនក្រៀល។ ដូច្នេះ ការស្រាវជ្រាវឯកសារ មុននឹងជានដល់ការចុះបោះបង្គោលព្រំដែនបណ្ដោះអាសន្ន គឺត្រូវបានស្រាវជ្រាវយ៉ាងច្បាស់លាស់ ទើបឈានទៅអនុវត្តការបោះបង្គោលព្រំដែនបណ្ដោះអាសន្នទៅបាន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕អត្ថបទ៖វ៉ន ដារ៉ា






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន