ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រឡាយមេរលាំងជ្រៃស្លាគូ គម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ ខណៈសម្រេចបានប្រមាណ៩៩%
នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងខេត្តកណ្តាល ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារប្រឡាយមេរលាំងជ្រៃខាងត្បូង(រលាំងជ្រៃ-ស្លាគូ) ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ៩៩%។
សូមជម្រាបថា អនុគម្រោងប្រឡាយមេរលាំងជ្រៃខាងត្បូងឬប្រឡាយមេរលាំងជ្រៃស្លាគូប្រវែង ៥៨,៤៥គីឡូម៉ែត្រគឺជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់ជុំវិញ ដែលមានតួនាទីជួយពង្វាងទឹកចេញពីស្ទឹងព្រែកត្នោត ពីប៉ែកខាងលើនៃខេត្តកំពង់ស្ពឺ ក្នុងបរិមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី ដើម្បីជួយរម្លែកទឹកចេញពីស្ទឹងព្រែកត្នោត និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ឱ្យធ្លាក់ចូលទៅស្ទឹងស្លាគូ ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់ជុំវិញ ជំហានទី១ និងទី២ ដែលការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបប្រមាណ ៣៦៦កន្លែង។ គម្រោងនេះគ្របដណ្ដប់ឃុំចំនួន១៨ ស្រុកចំនួន៤ ក្នុងខេត្តកំពង់ស្ពឺ ឃុំចំនួន២៨ ក្រុង-ស្រុកចំនួន៥ ក្នុងខេត្តកណ្តាល សង្កាត់ចំនួន១០ ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ និងភូមិចំនួន១៥ ឃុំចំនួន២ ស្រុកចំនួន១ ក្នុងភូមិសាស្ត្រខេត្តតាកែវ៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន