ព័ត៌មាន
ក្រសួងវប្បធម៌ប្រារព្ធព្រឹត្តិការណ៍សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជា លើកទី១ នៅបរិវេណរូបសំណាកតេជោមាស តេជោយ៉ត
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១” ក្រោមប្រធានបទ “ខួប១០ឆ្នាំ នៃការបញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ” រៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណជុំវិញរូបសំណាក តេជោមាស តេជោយ៉ត (តាមបណ្តោយផ្លូវ Walk Street )។
លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១ ឆ្នាំ២០២៥” ដែលរៀបចំដោយអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ សហការរៀបចំដោយសាលារាជធានីភ្នំពេញ មន្ទីវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ឧបត្ថម្ភដោយ ស.ស.យ.ក.រាជធានីភ្នំពេញ-ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរីក្នុងគោលបំណងរៀបចំកម្មវិធីនេះ គឺដើម្បីអបអរសាទរកម្ពុជាក្នុងនាមជារដ្ឋភាគីដែលបានដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌អរូបីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលសរុបទាំងអស់មានចំនួន ៧ បេតិកភណ្ឌវប្បធម៌អរូបី រាប់ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៤។
ដោយឡែក “ល្បែងទាញព្រ័ត្រ” បានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ គិតមកទល់ពេលនេះ គឺមានរយៈពេល ១០ឆ្នាំមកហើយ ទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈសម្រេចរៀបចំកម្មវិធីសប្តាហ៍នៃមរតកវប្បធម៌អរូបីនៅកម្ពុជាលើកទី១ ក្រោមប្រធានបទ “ខួប១០ឆ្នាំ នៃការបញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ” ដើម្បីបង្ហាញពីសមិទ្ធផលដែលកម្ពុជាសម្រេច បានក្នុងការពង្រឹង លើកកម្ពស់ល្បែងទាញព្រ័ត្រ និងបង្កើតវេទិកាមិត្តភាពដែលផ្តល់លទ្ធភាពជូនសិល្បករ ប្រតិបត្រករសិល្បៈនិងវប្បធម៌ ពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមក ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយស្តីពីទម្រង់ល្បែងប្រពៃណីមួយនេះ និងយន្តការលើកកម្ពស់មរតកវប្បធម៌អរូបីកម្ពុជា ព្រមទាំងរួមចំណែកប្រែក្លាយភំ្នពេញទៅជារាជធានីនៃវប្បធម៌ទេសចរណ៍ផង។
នៅក្នុងកម្មវិធីនេះមានកម្មវិធី ក្រសួងក៏បានរៀបចំឱ្យមានការតាំងពិព័រណ៍ពីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី សិប្បកម្ម និងមរតកវប្បធម៌តាមដងទន្លេសាបសរុបចំនួន២៣ស្ដង់ ហើយនៅតាមស្ដង់នីមួយៗមាននូវសកម្មភាពផ្សេងៗរបស់សហគមន៍នីមួយៗ ការលេងល្បែងកំសាន្ត និងមានការសម្ដែងទស្សនីយភាពនានានៃមរតកវប្បធម៌អរូបី ជូនអ្នកទស្សនាផងដែរ៕អត្ថបទ រដ្ឋា















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន