ព័ត៌មាន
ក្រសួងវប្បធម៌ប្រារព្ធព្រឹត្តិការណ៍សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជា លើកទី១ នៅបរិវេណរូបសំណាកតេជោមាស តេជោយ៉ត
បារាំង៖ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ក្នុងឆ្នាំ ២០២៥ នេះ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស (Pays à l’Honneur) សម្រាប់ពិព័រណ៍សិប្បកម្ម និងមុខរបរលើកទី១៥ ដែលត្រូវបានរៀបចំដោយ វេទិការធុរកិច្ចហ្វ្រង់កូហ្វូន (Forum Francophone des Affaires – FFA) នៅ Pavillon Baltard ក្រុង Nogent-sur-Marne នៃប្រទេសបារាំង ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមបានឱ្យដឹងថា ពិព័រណ៍នេះ រៀបចំឡើងក្រោមប្រធានបទស្តីអំពីភាពច្នៃប្រឌិត និងការឆ្លុះបញ្ចាំងវប្បធម៌ ដែលបានប្រមូលផ្តុំសិប្បករ សហគ្រិន និងអ្នកបង្កើតស្នាដៃជាច្រើន មកពីបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង ដែលមានស្តង់ប្រមាណជាង ២០០ស្តង់។
ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា ប្រទេសកម្ពុជា មានស្តង់ចំនួន ១៥ ដើម្បីបង្ហាញពីភាពសម្បូរបែប និងភាពចម្រុះនៃសិប្បកម្មរបស់យើង រួមមាន គ្រឿងអលង្ការធ្វើពីប្រាក់ និងស្ពាន់, ក្រណាត់សូត្រ, គំនូរ, និង ផលិតផលតាមតំបន់ដូចជា ម្រេចកំពត និងគ្រាប់ស្វាយចន្ទី។
ឯកឧត្តមបន្តថា ក្នុងឱកាសនោះ ស្តង់កម្ពុជាចំនួនពីរបានទទួលពានរង្វាន់ “Prix de l’Artisanat 2025” រួមមាន៖ (១) ស្តង់របស់សិល្បករខ្មែរ លោក នូ សារី (Nou Sary) ដែលស្នាដៃរបស់គាត់មានលក្ខណៈសិល្បៈបែប Impressionnisme; និង (២)ស្តង់របស់ក្រុម Yuvachun Khmer en France ដែលបានតាំងបង្ហាញក្រណាត់សូត្រខ្មែរដ៏ល្អឆ្នើម៕















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន