ព័ត៌មាន
ឯកឧត្តម ឌិត ទីណា៖ ការធ្វើពិពិធកម្មផលិតកម្មកសិកម្មឱ្យមានភាពចម្រុះ គឺជួយឱ្យកសិករទទួលបានប្រាក់ចំណូលបន្ថែម
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម Rt Hon Winston Peters រដ្ឋមន្រ្តីការបរទេសនៃប្រទេសនូវែលសេឡង់ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី Launching of Growing Transformative Horticulture in Cambodia (GROWTH) នៅរាជធានីភ្នំពេញ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងក្រោយចប់កម្មវិធីថា នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលដៅក្នុងការពង្រឹងភាពធន់ ពង្រីកការកែច្នៃ និងធ្វើការតភ្ជាប់ទីផ្សារ សម្រាប់គាំទ្រនិងជ្រោមជ្រែងការបង្វែរមករកសាកវប្បកម្ម ឬការធ្វើផលិតកម្មបន្លែ ផ្លែឈើ និងដំណាំរួមផ្សំដទៃទៀត នៅខេត្តគោលដៅកំពត កោះកុង សៀមរាប និងបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនូវែលសេឡង់ ដែលបាននាំមកនូវការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការអនុវត្តគម្រោងនេះនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ជឿជាក់ថា គម្រោងនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មកមកម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព៕អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន