ព័ត៌មាន
ល្ខោនខោល បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សាទរតារាសាគរទេសចរណ៍សមុទ្រ ក្នុងខេត្តកោះកុង
រាត្រីសិល្បៈល្ខោនខោល បានបង្ហាញខ្លួនសម្តែងជូនទស្សនិជកនៅក្នុងព្រឹត្តិការណ៍សាទរតារាសាគរទេសចរណ៍សមុទ្រ នៅស្រុកគិរីសាគរ ខេត្តកោះកុង ដោយអ្នករៀបចំចាត់ទុកថា ផ្ទាំងទស្សនីយភាពសិល្បៈបុរាណដ៏អស្ចារ្យរបស់ខ្មែរ។
ថ្លែងបើករាត្រីសិល្បៈល្ខោនខោលពីតំបន់វិស្សមកាលតារាសាគរ លោក ជា តិចហុក នាយកផ្នែកទំនាក់ ទំនងសាធារណៈនៃក្រុមហ៊ុនខូលថល ស៊ីធី បានឱ្យដឹងថា ល្ខោនខោល គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។
លោក ជា តិចហុក គូសបញ្ជាក់នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ទៀតថា ទម្រង់សិល្បៈនេះ មិនត្រឹមតែបង្ហាញពីភាពរស់រវើក ភាពស្វាហាប់ និងសោភ័ណភាពនៃក្បាច់រាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កប់នូវទស្សនវិជ្ជា គុណធម៌ និង ព្រលឹងនៃដូនតាខ្មែរយើងផងដែរ។ លើសពីនេះ តាមជំនឿរបស់ដូនតាខ្មែរ ល្ខោនខោលមិនមែនគ្រាន់តែជា ការសម្ដែងដើម្បីកម្សាន្តភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវាជា «ពិធីសក្ការៈ» ដ៏ពិសិដ្ឋមួយ ដើម្បីបួងសួងសុំសេចក្តីសុខ សុំទឹកភ្លៀង នឹងនាំមកនូវភាពចម្រុងចម្រើនជូនដល់សហគមន៍។
លោកនាយកផ្នែកទំនាក់ ទំនងសាធារណៈនៃក្រុមហ៊ុនខូលថល ស៊ីធី ក៏បានចាត់ទុកថា រាត្រីនេះ ពុំមែនគ្រាន់តែជាការជួបជុំកម្សាន្តធម្មតានោះទេ ប៉ុន្តែជាឱកាសដ៏ពិសេសដែលយើង បាននាំយកនូវផ្ទាំងទស្សនីយភាពសិល្បៈបុរាណដ៏អស្ចារ្យរបស់ខ្មែរ។
ការដែលព្រឹត្តិការណ៍សាទរតារាសាគរទេសចរណ៍សមុទ្រ សម្រេចចិត្តជ្រើសរើសយកការសម្តែងនេះមកកាន់តារាសាគរ ដើម្បីជាការបួងសួងសុំសិរីសួស្តីជូនដល់ភ្ញៀវទេសចរ និងតំបន់អភិវឌ្ឍន៍តារាសាគរទាំងមូល ព្រមទាំងបង្ហាញពីឆន្ទៈដ៏មុតមាំក្នុងការស្រឡាញ់ និងចូលរួមអភិរក្សវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស។ ក្នុងន័យនេះ ក្រុមការងារចង់ឱ្យការ អភិវឌ្ឍនៅតារាសាគរ ដើរទន្ទឹមគ្នានឹងការថែរក្សាអត្តសញ្ញាណជាតិ ដោយផ្សារភ្ជាប់ «ទេសចរណ៍ធម្មជាតិ» ជាមួយ «ទេសចរណ៍វប្បធម៌» ឱ្យក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងប្រកបដោយមោទកភាព។
ទៀតសោត វត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្រុមសិល្បករ ក្នុងការបន្តថែរក្សាមរតកដូនតាមួយនេះ ដោយក្រុមការងាររៀបចំសង្ឃឹមយ៉ាងមុតមាំថា លោកអ្នកនឹងរីករាយជាមួយទស្សនីយ ភាពដ៏អស្ចារ្យនៅរាត្រីនេះ និងទទួលបាននូវអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានពីទឹកដីតារាសាគរ៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន