ព័ត៌មាន
ឯកឧត្តម ហេង សួរ អំពាវនាវក្រុមការងារគណបក្សចុះមូលដ្ឋាន បន្តថែរក្សាសុខសន្តិភាពជូនប្រជាជននិងសង្គមជាតិ
ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម នៅថ្ងៃទី២៩ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ១១ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដោយមានអ្នកចូលរួមសរុបប្រមាណ ៥៣០នាក់។
ក្នុងកិច្ចប្រជុំនេះ លោក ទុន ណេត ប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់សៀម បានរាយការណ៍ជូនអង្គពិធី អំពីការបំពេញការងារក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ ដែលបានឆ្លុះបញ្ចាំងពីស្មារតីបំពេញភារកិច្ចការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយគណបក្ស ក្នុងនោះរួមមាន ការកសាងពង្រឹង ពង្រីកសមាជិកគណបក្ស, ការធានាបាននូវការគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, ការជំរុញការអនុវត្តសកម្មភាពរបស់គណៈចលនានីមួយៗ និងក្រុមការងារបណ្ដាញសង្គម ដើម្បីបំពាក់បំប៉នស្មារតីគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ និងជំរុញចលនាមហាជនក្នុងបុព្វហេតុរួមរបស់គណបក្ស និងការពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំងយុវជន ក៏ដូចជាការចុះសំណេះសំណាល និងដោះស្រាយបញ្ហាជូនសមាជិកគណបក្សដែលជួបការលំបាក។
ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសម្រេចបានស្របតាមកម្មវិធីនយោបាយគណបក្ស ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមការងារបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកគណបក្ស។ ឯកឧត្តម ក៏បានរំលេចផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តថែរក្សា “សន្តិភាព” ដែលជាកេរដំណែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តអនុវត្តនូវយុទ្ធសាស្រ្ត “ស្ងាត់តែមិនស្ងៀម” ក្នុងការទប់ស្កាត់ស្ថានភាពមិនឱ្យរីករាលដាលក្នុងទ្រង់ទ្រាយធំ, កាត់បន្ថយនូវផលប៉ះពាល់ឱ្យបានជាអតិបរមា និងឆាប់រហ័សបំផុត, ព្រមទាំងស្ដារស្ថានភាពឱ្យល្អប្រសើរឡើងវិញ សំដៅរក្សាបាននូវស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវសុខសន្តិភាពសម្រាប់ប្រជាជន និងសង្គមជាតិទាំងមូល។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំយកអាវរងាចំនួន ២ ៣៦២អាវ ប្រគល់ជូនក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងទាំង ៣ប្រភេទ និងប្រជាការពារ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីចាត់ចែងតាមតម្រូវការជាក់ស្តែង៕អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន