ព័ត៌មាន
ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពោធិបាន និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ
នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពោធិបាន និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក កោះធំ និងចុះមូលដ្ឋានឃុំពោធិបានជាច្រើនរូប។
ពិធីសម្ពោធសមិទ្ធផលអគារទីស្នាក់ការគណបក្សនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើការងាររដ្ឋបាលរបស់គណបក្ស ដើម្បីធានាដល់ប្រសិទ្ធភាពការងារ ដែលជាទីកន្លែងធ្វើការសមរម្យ និងជាចំណែកដ៏សំខាន់សម្រាប់ការបំពេញការងារ ព្រមទាំងជាទីតាំងសម្រាប់ការជួបជុំប្រជុំពិភាក្សាការងារ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ របស់សមាជិក សមាជិកាគណបក្ស ហើយខ្ញុំសង្ឃឹមថាអគារទីស្នាក់ការនេះនឹងដើរតួនាទីសកម្មបម្រើឱ្យសកម្មភាពការងារគណបក្ស។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ដែលបានរួមដំណើរជាមួយគណបក្សតាំងពីគ្រាលំបាកបំផុត បានធ្វើការវិនិច្ឆ័យយ៉ាងត្រឹមត្រូវអំពីតួនាទីដឹកនាំ អំពីសមិទ្ធផលដែលសម្រេចបាន និងតថភាពនៃការរីកចម្រើនរបស់សង្គមជាតិយើង ដើម្បីគណបក្សនៅតែបន្តឈ្នះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ ខាងមុខទៀត សូមមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សចូលរួមឱ្យបានទាំងអស់គ្នា៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន